អតីត​ហាង​លក់​ផលិតផល​កែ​សម្ផស្ស​មួយកន្លែង​នៅក្បែរ​សាលា​សាលាបឋមសិក្សា​វត្ត​បូព៌ ត្រូវ​អគ្គិភ័យ​ឆាបឆេះ

132
ចែករម្លែក

ដោយ​:បាយ័ន​/សៀមរាប​ ៖ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​០៩​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង នៅក្នុង​អតីត​ហាង​លក់​ផលិតផល​កែ​សម្ផស្ស​មួយកន្លែង នៅក្បែរ​សាលាបឋមសិក្សា​វត្ត​បូព៌ ស្ថិតនៅ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

អគ្គិភ័យ​នេះដែរ​បានកើត​ឡើង ខណៈដែល​កំពុងធ្វើការ​ជួសជុល​កែលម្អ និង បើកមុខ​របរ​ថ្មី​ជា​ម្ចាស់​ថ្មី ដោយសារតែ​ម្ចាស់​ហាង​មុន​បាន​បញ្ឈប់​កិច្ចសន្យា​ប្រកប​អាជីវកម្ម ប៉ុន្តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្ថែមថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ នេះ​ដោយសារ​ជាងផ្សារដែក​ធ្វើ​ពិ​ដាន ហើយ​នៅពេល​កើតហេតុ ដោយមាន​ការជួយ​ពី​បុគ្គលិក​សណ្ឋាគារ នៅក្បែរ​ហាង​នោះ បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកជួយ​សម្រាល​ស្ថានភាព​ទាន់ពេលវេលា ដើម្បី​រង់ចាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់ ទើប​ភ្លើង​មិនអាច​រាលដាល​ធ្ងន់ធ្ងរ ដែល​នៅពេលនោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន៣​គ្រឿង និង​បាន​ប្រើ​ទឹក​អស់​២​រថយន្ត​ទើប​ពន្លត់​បាន​ទាំងស្រុង៕​B/