អតីត​អគ្គលេខាធិការ​អាស៊ាន សុ​រិ​ន ពិន​សុវណ្ណ ឈរឈ្មោះ​ប្រជែង​តំណែង​អភិបាលក្រុង​បាងកក ដ៏​គួរឱ្យ​ផ្អើល​បំផុត​

1056
ចែករម្លែក

លោក សុ​រិ​ន ពិន​សុវណ្ណ អតីត​អគ្គលេខាធិការ​អាស៊ាន និយាយថា លោក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​បាងកក និង​ប្តេជ្ញា​ប្រែក្លាយ​ទីក្រុង​បាងកក​ទៅជា​ទីក្រុង​ឆ្លាត​លំដាប់​អន្តរជាតិ ភ្លាមៗ​បន្ទាប់ពី​របប​យោធា​បើកភ្លើង​ខៀវ​ឱ្យមាន​ការបោះឆ្នោត​តាម​មូលដ្ឋាន​។​

ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​កាសែត​បាងកក​ប៉ុស្តិ៍ លោក​សុ​រិ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​របស់​បក្ស​ប្រជាធិបតេយ្យ និយាយថា លោក​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​បក្ស​ចូលមក​ទាក់ទង​ញឹកញាប់​ឱ្យ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​។​

​លោក​សុ​រិ​ន​និយាយថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង សណ្តាប់ធ្នាប់ (NCPO) ត្រូវគេ​រំពឹងថា នឹង​អនុញ្ញាត​ឱ្យមាន​ការបោះឆ្នោត​តាម​មូលដ្ឋាន នៅមុន​ការបោះឆ្នោត​ទូទៅ ដែល​រំពឹង​ធ្វើ​នៅ​ចុងឆ្នាំ​ក្រោយ​។

លោក​សុ​រិ​ន​និយាយថា នៅ​គ្រានោះ លោក​សុ​រិ​ន​ប្រហែល​ស្ថិត​ក្នុងចំណោម​បេក្ខជន​សក្តានុពល​ដែល​ត្រូវបានតែងតាំង​សម្រាប់​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង ខណៈ​បន្ថែមទៀតថា លោក​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ស្តារ​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​ក្នុងប្រទេស​ថៃ និង ធ្វើឱ្យ​ប្រទេស​មាន​កន្លែង​ល្អ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងទៀត​។​

លោក​និយាយថា បាងកក​គឺជា​កន្លែង​ស័ក្តិសម​បំផុត​ដើម្បី​ចាប់ផ្តើម​ជាមួយ ពីព្រោះ​ពលរដ្ឋ​ក្នុង​ក្រុង​បាងកក​គឺមាន​ភាព​សកម្ម​ខ្លាំង​បំផុត​តាមបែប​ប្រជាធិបតេយ្យ​។

លោក​សុ​រិ​ន​និយាយថា ខណៈដែល​អំពើហិង្សា​នយោបាយ និង ការ​តតាំង​គ្នា បាន​ធូរស្រាល អំឡុង​ការគ្រប់គ្រង​បី​ឆ្នាំ​របស់​យោធា ប្រទេស​បាន​បាត់បង់​តុល្យភាព និង ឱកាស​របស់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​នានា បន្ទាប់ពី​រដ្ឋប្រហារ​។

លោក​និយាយថា NCPO ខ្លួនឯង​ផ្ទាល់​មិនអាច​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​បានទេ ជាពិសេស​សេដ្ឋកិច្ច ហើយ​ករណី​អំពើពុករលួយ​ជាច្រើន​នៅតែ​បន្ត​មាន​៕

អតីត​អគ្គលេខាធិការ​អាស៊ាន សុ​រិ​ន ពិន​សុវណ្ណ
#