អតីត​អភិបាលខេត្ត​តាកែ​វសារ​ភាព​ថា ពិតជា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​

2285
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមីនា នេះ​ថា លោក​ទទួលស្គាល់ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ពិតប្រាកដ​មែន តែ​រូបលោក និង​បងប្រុស​លោក រួមទាំង​មន្ត្រី​របស់លោក​មិនមាន​ការពាក់ព័ន្ធ​ទេ​។

​អតីត​អភិបាល​ខេត្តតាកែវ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “…​ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​នោះ​មែន (​ចេ​វ សុ​វ​ឌ្ឍ​នា​) ខ្ញុំ​ទទួលស្គាល់​ចំពោះ​បញ្ហា​”​។​

​បន្ទាប់ពី​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​ពេញ​ផ្ទៃ​ប្រទេស សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មនុស្ស​ចំនួន​០៤​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធាន​នី​ភ្នំពេញ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ស្លាប់​របស់លោក​ស្រី ចេ​វ សុ​វ​ឌ្ឍ​នា មន្ត្រី​បម្រើ​ការងារ​នៅ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ នេះ​។

​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បញ្ជូនទៅ​តុលាការ​មានដូចជា ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។​

​តាម​របាយការណ៍​សន​គ​របាល​បញ្ជាក់ថា ជា​ករណី​ឃាតកម្ម​លើ​នាង ចេ​វ សុ​វ​ឌ្ឍ​នា សរុប​មាន​ជនសង្ស័យ​ចំនួន​០៦​នាក់ បញ្ជូនមក​តុលាការ​ចំនួន​៥​នាក់ គេចខ្លួន​ម្នាក់ គឺ​លោក​ឡាយ វណ្ណៈ​។

លោកឡាយវណ្ណៈនិងអ្នកស្រីចេវសុវឌ្ឍនា

នៅក្នុង​របាយកាណ៍​សំយោគ​ថា លោក​ឡាយ ណា​រិ​ទ្ធ និង​លោក​ឡាយ វណ្ណៈ ពីបទ​ឃាតកម្ម​។ ឈ្មោះ​ចាន រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង​ចេ​វ​សុ​វ​ឌ្ឍ​នា​។​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។ មនុស្ស​ទាំង​៤​នាក់​នេះ សំយោគ​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​។​

ចំណែក​លោក​លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អយ្យការ​បានទទួល​សំណុំរឿង​ពី​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ហើយ​បាន​ពិនិត្យ​និង​ចាត់ការ​តាម​នីតិវិធី​។​

​គួរ​បញ្ជាក់ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦​ឆ្នាំ ត្រូវបាន​អ្នកបម្រើ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក​ស្លាប់​នៅក្នុង​បន្ទប់​កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ុន្តែ​ការស្លាប់​របស់​អ្នកស្រី​ត្រូវបាន​សាច់ញាតិ និង​មហាជន​ដាក់​សង្ស័យថា ការស្លាប់​នេះ ទំនងជា​មិនមែនជា​ករណី​ធ្វើអត្តឃាត​ឡើយ ដោយសារ​ការស្លាប់​ដោយ​ចងក​បាន​បង្កប់​នូវ​ចំណុច​គួរ​ឲ្យ​មាន​មន្ទិល​។ ប៉ុន្តែ​មូលហេតុ​នាំ​ឲ្យ​ចងក​សម្លាប់ខ្លួន ត្រូវបាន​មន្ត្រីនគរបាល​បញ្ជាក់ថា ជា​ករណី​ចងក​ធ្វើអត្តឃាត ដោយសារតែ​វិបត្តិ​ស្នេហា​។ ចំណែក​សំបុត្រ​មួយច្បាប់​បាន​បន្សល់ទុក​នៅក្នុង​កា​បូ​ប​យួរដៃ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​៕L​

ស្ត្រី​រូប​ស្រស់​ ចេ​វ សុ​វ​ឌ្ឍ​នា(រូបហ្វេសប៊ុក)