អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​ផ្តល់​អំណោយ​កុំ​ព្យួរ​ទ័​រ​ដល់​សមាគមនិស្សិត​មូស្លីម​

868
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​ផ្តល់​អំណោយ​កុំ​ព្យួរ​ទ័​រ​ដល់​សមាគមនិស្សិត​មូស្លីម​និង​ស្រាយ​បួស​ខ្មែរឥស្លាម​នៅ​វិហារ​អី​ស្លាម​គោ​រដ្ឋា​ន​នៃ​ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​មួយថ្ងៃ​មុន​ពិធី​ផ្លាស់​ប្តុ​រ​តំណែង​លោក​នា​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​នេះ ។​
​លោក​សួន​បវរ​អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី​សុង​ផល្លី​ន​បាន​ទៅ​ផ្ទាល់​ក្នុង​ការផ្តល់​កុំ​ព្យួរ​ទ័​រលើ​តុ​ចំនួន​៥​គ្រឿង​និង​លោក​ជា​សុវណ្ណ​ធួន​និង​សប្បុរសជន​ម្នាក់ទៀត​បានផ្តល់​តុ​ដាក់​ព្យួ​ទ័​រ​នោះ​ចំនួន​៥​គ្រឿង​ដល់​លោក​សុះ​រ៉ូ​ហ្សា​លី​ប្រធាន​សាខាសមាគម​និស្សិត​មូស្លីម​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។​សម្រាប់​សិស្ស​និស្សិត​ម៉ូ​ស្លី​ម​នៅ​ក្រុង​សិរីសោភ័ណ​ក៏​ដូច​ទូទាំង​ខេត្ត​សិក្សា​រៀនសូត្រ​និង​ប្រើប្រាស់​អភិវឌ្ឍន៍​ចំណេះ​ជំនាញ ។​

​បន្ថែម​លើ​នោះ​លោក​សួន​បវរ​និង​លោកស្រី​ក៏បាន​ទៅ​សំណេះសំណាល​សួរសុខទុក្ខ​ដល់​ខ្មែរ​អី​ស្លាម​ជាច្រើន​នាក់​ដែល​បាន​នឹង​កំពុង​បំពេញ​កិច្ច​ខាង​សាសនា​គឺ​បុណ្យ​រ៉​ម៉ា​ទ​ន​ហើយ​បានផ្តល់​អំណោយ​ជា​ម្ហូបអាហារ​និង​ថវិកា​សម្រាប់​ស្រាយ​បួស ។

​អតីត​អភិបាលខេត្ត​រូបនេះ​បាន​និយាយថា ” ល្ងាច​នេះ​ខ្ញុំ​និង​ភរិយា​បាន​ទៅ​ប្រគល់​កុំព្យូទ័រ​៥​គ្រឿង​ដល់​សមាគមន៍​នី​ស្សិត​អី​ស្លាម​កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ​ដើម្បី​បាន​សិក្សា​ព័ត៌មានវិទ្យា​(IT)​និង​បាន​ជូនអំណោយ​ដល់​ខ្មែរ​អី​ស្លាម​ចាស់ៗ​ស្រាយ​បួស និង​ឧបត្ថម្ភ​ព្រះវិហារ​ចំនួន ១.០០០.០០០​រៀល ៕S/

​រូបថត​:​លោក​សួន​បវរ​អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី​ជា​ភរិយា​ផ្តល់​អំណោយ​កុំ​ព្យួរ​ទ័​រ​ដល់​សមាគមនិស្សិត​មូស្លីម​និង​ស្រាយ​បួស​ខ្មែរឥស្លាម​នៅ​ក្រុង​សិរីសោភ័ណ ( រូប​: ភ្នំ​ស្វាយ​)​