អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក​យន្ត មីន ត្រូវបាន​ដំឡើង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​

601
ចែករម្លែក
អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក​យន្ត មីន ត្រូវបាន​ដំឡើង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​រដ្ឋលេខាធិការ

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជ​ក្រិ​ត្យ​តែងតាំង និង​ដំឡើង លោក​យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ ជានា​យ​ឧ​ត្ត​ម​សេនីយ៍ និង​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧ ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​យន្ត​មីន​មុននេះ ត្រូវ​ព្រះរាជ​ក្រិ​ត្យ​ត្រាស់បង្គាប់​ឲ្យ​មក​បម្រើការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី បន្ទាប់ពី​លោក​បាន សារភាព​ទទួលស្គាល់​នូវ​កំហុស និង​បានស្នើ​មក​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​សុំលាលែង​ចេញពី​មុខតំណែង​ពាក់ ព័ន្ធ​នឹង​ករណី​ដួល​បាក់​រលំ​សំណង់​អគារ​៧​ជាន់​ដែល​បណ្តាល​ឲ្យ​មាន មនុស្ស​ស្លាប់​និង​របួស​៥៤​នាក់​កន្លងមក នេះ​។

​លោក​យន្ត​មីន នៅបាន​ធ្វើលិខិត​សុំ​រក​ការ​អភ័យទោស​ពី​ក្រុមគ្រួសារ​ជន រងគ្រោះ​ទាំងអស់​និង​បាន​សម្តែង ក្តី​សោកស្តាយ​នូវ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ថែមទៀត​៕​សរន​