អតីត​អ្នកបើក​យន្តហោះ​សូ​វៀត​ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​

1238
ចែករម្លែក

ពេលនេះ ក្រសួងការបរទេស​រុស្ស៊ី កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ស្ដីពី​អតីត​អ្នកបើក​យន្ត​ហើ​សូ​វៀត ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​យន្តហោះ​របស់គាត់​ត្រូវបាន​បាញ់ ទម្លាក់​អំឡុង​យុទ្ធនាការ​យោធា​មួយ​ក្នុង​ឆ្នាំ​១៩៨៧ ។

​យោងតាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា បុរស​ខាងលើនេះ បាន​សុំ​ត្រឡប់​ទៅ​ស្រុក​វិញ ម្ដង​ហើយ​ម្ដង ទៀត ប៉ុន្តែ​អាជ្ញាធរ ត្រូវ​បញ្ជាក់​អត្តសញ្ញាណ​របស់គាត់​ជាមុនសិន ។​

​លោក​វ៉ា​ឡេ​រី វ៉ូ​ស្ត្រូ​ទីន (Valery Vostrotin) ប្រធាន​អង្គការ​សប្បុរសធម៌​សង្គ្រាម​រុស្ស៊ី បាន​ថ្លែងថា អ្នកបើក​យន្តហោះ​សូ​វៀត​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អំឡុង​យុទ្ធនាការ ប្រឆាំង​សាសនា ដែលមាន​ឈ្មោះថា USSR ក្នុងប្រទេស​នេះ នៅ​ឆ្នាំ ១៩៨៧ មានជីវិត​រស់រាន​នៅ ឡើយ ហើយ​ចង់​វិលត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ ។ យោងតាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា បុរស​នេះ​ត្រូវបាន​គេ​រកឃើញ​ក្នុងភូមិ​មួយ នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​

​យោងតាម​មន្ត្រី​ដដែល​ឲ្យ​ដឹងថា លោក​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​រដ្ឋបាល និង​ការទូត ដើម្បី​ជួយ នាំ​បុរស​ខាងលើ​ត្រឡប់​ទៅ​ស្រុក​វិញ ។ លោក​វ៉ា​ឡេ​រី វ៉ូ​ស្ត្រូ​ទីន មិនបាន​ទម្លាយ​អត្តសញ្ញាណ​របស់ ឈ្លើយសឹក​ខាងលើនេះ​ទេ ប៉ុន្តែ​បាន​ប្រាប់ថា លោក​បាន​ទាក់ទង​ទៅ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន រួចហើយ ទាក់ទង​នឹង​បញ្ហា​នេះ ។ ចំណែកឯ​ស្ថានទូត​រុស្ស៊ី នៅ​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​បញ្ជាក់​ព័ត៌មាន​នេះដែរ ៕ ប្រែ​សម្រួល​: ខុម

អតីតអ្នកបើកយន្តហោះសូវៀតដែលបាត់ខ្លួនក្នុងសង្គ្រាមអាហ្វហ្គានីស្ថានចង់ត្រឡប់ទៅស្រុកវិញ
#