អតីត​ឧបការី​ផ្ទាល់​សម្តេចក្រុមព្រះ​ប្តឹង​អនុប្រធាន​-​អគ្គលេខាធិការ​ហ្វ៊ុនស៊ិនប៉ិច​ទៅ​តុលាការ​

1222
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកមៀ​ច សំរួល អតីត​ឧបការី​ផ្ទាល់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អនុប្រធាន​ក្រុមការងារ​ខេត្តបន្ទាយមានជ័យ​បានដាក់​ពាក្យ ប្តឹង​លោក​យឹម សា​វី អគ្គលេខាធិការ​គណបក្ស និង​លោក​ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស ទៅ​តុលាការ​ពីបទ​ផ្តួចផ្តើម​និង​សម គំនិត​ធ្វើលិខិត​រដ្ឋបាល​ទុច្ចរិត​បញ្ចប់​សមាជិកភាព​រូ​បលោក​។ ពាក្យបណ្តឹង​បានដាក់​ចូល​តុលាការ​នៅ​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨​។​

​យោងតាម​ពាក្យបណ្តឹង​ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​យប់​ថ្ងៃទី​៧ ខែសីហា នេះ លោកមៀ​ច សំរួល បាន​អះអាងថា ការបញ្ចប់ សមាជិកភាព​លោក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ផលប្រយោជន៍​ស្របច្បាប់​យ៉ាងធ្ងន់ធ្ងរ ។​ដូច្នេះ​លោក​កើត​ទុក​មិន​សុខចិត្ត សូម​ប្តឹង​ទាមទារ​សំណង នៃ​ការ​ក្បត់​ទំនុកចិត្ត និង​ជំងឺ​ចិត្ត​ព្រមទាំង​ការលះបង់ និង​ចំណាយ​ផ្សេងៗ​ទៅលើ​គណបក្ស​កន្លងមក​ចំនួន ៤០០​លាន​រៀល​។​

​ទាក់ទង​ករណីនេះ លោក​យឹម សា​វី អគ្គលេខាធិការ​គណបក្ស និង​លោក​ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​សូមជម្រាបថា លោកមៀ​ច សំរួល ត្រូវ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​បញ្ចប់​សមាជិក​ភាព កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨៕​សរន​