អត់លុយ​ទិញ​អំណោយ​សម្រាប់​មង្គលការ​កូនប្រុស ម្តាយ​ដាច់ចិត្ត​លោតទឹក​សម្លាប់ខ្លួន​

420

​បន្ទាប់ពី​ភ្ជាប់ពាក្យ​កូនប្រុស​រួច ម្តាយ​ម្នា​ក់នៅ​ក្រុង​នី​ង​លីង ខេត្ត​ហឺ​ណាន បានសម្លាប់​ខ្លួន​កាលពី​សប្តាហ៍​មុន តាម​ដឹង​គឺ​ដោយសារតែ​គាត់​មិនមាន​លុយ​ទិញ​អំណោយ​រៀបការ ដែល​គ្រួសារ​កូនក្រមុំ​ស្នើសុំ​។

​មុន​ថ្ងៃ​រៀបការ​មកដល់ គ្រួសារ​កូនក្រមុំ​និយាយថា ពួកគេ​ចង់បាន​ឡាន​១​គ្រឿង​។ គួរឱ្យ​ស្តាយ នេះ​មិនមែនជា​អំណោយ​ដែល​គ្រួសារ​ខាង​កូនកំលោះ​មានលទ្ធភាព​ទិញ​ជូន​នោះទេ​។ បន្ទាប់មក ម្តាយកូន​កំលោះ​ចាប់ផ្តើម​កើត​ជំងឺ​បាក់​ទឹកចិត្ត​តប់ប្រមល់​ជាខ្លាំង ហើយ​ទីបំផុត​បានបញ្ចប់​ជីវិត​របស់គាត់​ដោយ​លោតទឹក​ទន្លេ​សម្លាប់ខ្លួន​។

​វីដេអូ​ដែល​កំពុង​ល្បី​ពេញ​អន​ឡាញ​មួយ បានបង្ហាញ​មនុស្ស​ចោមរោម​មើល​សាកសព​ម្តាយកូន​កំលោះ​នៅ​មាត់ទន្លេ​។ បន្ទាប់ពី​ឃើញ​ភរិយា​ខ្លួន​ស្លាប់​បែបនេះ ប្តី​របស់​ស្ត្រី​នេះ ដែល​ត្រូវជា​ឪពុក​កូនកំលោះ ក៏បាន​ព្យាយាម​លោតទឹក​សម្លាប់ខ្លួន​ដែរ តែ​ត្រូវ​កូនប្រុស​និង​ប៉ូលិស​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

​នៅលើ​វេ​ប​សាយ​បណ្តាញ​សង្គម​ចិន វៃ​ប៉ាវ (Weibo) អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចិន​ភាគច្រើន​មិនបាន​ស្តីបន្ទោស​គ្រួសារ​កូនក្រមុំ​ទេ ដោយ​លើក​ហេតុផល​ថា ត្រឹម​រថយន្ត​មួយ​មិនមែនជា​អំណោយ​ហួសហេតុ​ទេ​។ ផ្ទុយ​មកវិញ ពួកគេ​ឆ្ងល់​ថា​ម៉េច​ក៏​បន្ទុក​លើ​ការទិញ​រថយន្ត​មិន​ធ្លាក់​ទៅលើ​កូនប្រុស ហើយ​ហេតុ​អី​បានជា​កូនកំលោះ​នោះ​មិន​ព្រម​ចាំ​ឱ្យមាន​ជីវភាព​ស្ថិត​ស្ថិរ​សិន​សឹម​រៀបការ​ទៅ​។

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​និយាយថា “​ខ្ញុំ​បន្ទោស​កូនប្រុស​នោះ​។ បើ​អ្នកឯង​មិនទាន់​ឯករាជ្យ​ខាង​លុយកាក់​ទេ អ៊ីចឹង​កុំ​ទាន់​អាល​រៀបការ​អី​ល្អ​ជាង​”៕ ដោយ៖ កញ្ញាដាលីស