អត់​ការងារ​ធ្វើ​ជនសង្ស័យ​២​នាក់​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា កាត់ផ្តាច់​ខ្សែការពារ​រន្ទះ​សេវា​ទូរស័ព្ទ​ក្រុមហ៊ុន​Smart

734
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា កាត់ផ្តាច់​ខ្សែការពារ​រន្ទះ​សេវា​ទូរស័ព្ទ​ក្រុមហ៊ុន​Smart​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​លើដំបូល​ផ្ទះ​លេខ​៨៨​អា ផ្លូវ​បេតុង ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ សាត សុខ​ជាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ស្នាក់ការ​ក្រុមហ៊ុន​អេ​ស៊ី​អ៊ី​ជួសជុល​សេវា​ទូរស័ព្ទ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អេ​ស៊ី​អ៊ី​ជួសជុល​សេវា​ទូរស័ព្ទ (​ឃាត់ខ្លួន​គ្មាន​ផ្ទុក​សារធាតុ​ញៀន​) និង​ទី​២​ឈ្មោះ សែម លៃ​ហួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ផ្លូវកា​កាប សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អេ​ស៊ី​អ៊ី​ជួសជុល​សេវា​ទូរស័ព្ទ (​ឃាត់ខ្លួន​គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ រស់ ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨២ ផ្លូវ​លេខ​២១៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អ៊ី​ដ​ត​ខួ​ទូរស័ព្ទ​Smart ។​ ​វត្ថុតាង​ចាប់យក​ខ្សែការពារ​រន្ទះ​សេវា​ទូរស័ព្ទ​ម៉ាក​Smart ដែល​ត្រូវ​កាត់ផ្តាច់​ចំនួន ៥​កំណាត់ (​ជា​របស់​ដើមបណ្តឹង​ឈ្មោះ រស់ ហេង​) និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-3201 (​ជា​របស់​ជនសង្ស័យ )​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​៕​B/

#