អត្តពលកម្ម បង្ហាញ​ពី​សមាសភាព ត្រូវ​ចូលរួម​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​

314
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បានបង្ហាញ​នូវ​សមាសភាព កីឡាករ​-​កីឡាការិនី របស់ខ្លួន ដែល​ត្រូវ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ “Sea Games 2019” ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ហ្វីលីពីន​ហើយ​។​

ក្រុម​កីឡាករ កីឡាការិនី​ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេម​

​លោក ហ៊ុន បូរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹ​ថា កីឡាករ​- កីឡា​ការ​នី ចំនួន ៨ នាក់ ដែល​ត្រូវ​ចូលរួម “Sea Games 2019” លើក​ទី​៣០ ឆ្នាំ​២០១៩ រួមមាន កីឡាករ ប៉ែន សុ​គង់ ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ កីឡាករ ម៉ា វី​រ៉ូ ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៥០០០ ម៉ែត្រ និង​រត់​ម៉ា​រ៉ា​តុង ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ កីឡាករ ឈុន ប៉ុន​ថន ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៨០០ ម៉ែត្រ និង ១.៥០០​ម៉ែត្រ ។​

ក្រុម​កីឡាករ កីឡាការិនី​ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេម​

​លោក​អគ្គលេខាធិការ បាន​បន្ថែមទៀតថា កីឡាករ តា​គិ​ហ្សា គិ​គី​និ​អា​គិ រត់​ម៉ា​រ៉ា​តុង​ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ ដូច​កីឡាករ ម៉ា វី​រ៉ូ ដែរ កីឡាករ ទត សា​លីន ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ កីឡាការិនី ដួង ស្រី​ភាព ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ កីឡាការិនី ហេង ម៉ី​ជួ ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ ៨០០ ម៉ែត្រ និង ១.៥០០ ម៉ែត្រ និង​កីឡាការិនី ចាន់ លី​ណា ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន ១០០ ម៉ែត្រ​៕v