អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​អូឡាំពិក​អេ​ស្ប៉ា​ញ​ប្រកួត​គាស់​គម្រប​ដប​ដោយ​ឈរ​នឹង​ដៃ និង ប្រើ​ជើង​បង្វិល​ដើម្បី​ទាត់​គាស់​គម្រប​ដប(វីដេអូ)

461
ចែករម្លែក

នេះ​គឺជា​គ្រាមួយ ដែល​អតីត​កីឡាការិនី​កាយសម្ព័ន្ធ​អូឡាំពិក​មួយរូប បាន​បំពេញ​ដោយ​ជោគជ័យ​នូវ​ការ​ប្រជែង​គាស់​គម្រប​ដប ឬ​ហៅថា “Bottle Cap Challenge” ខណៈ​សម្តែង​ឈរ​ដាំ​ក្បាល​ចុះក្រោម​និង​បង្វិល​ជើង​របស់​នាង​ដូច​ស្លាប​ឧទ្ធម្ភាគចក្រ​។​

​នាង អាល់​មូ​ដេ​ណា ស៊ីដ (Almudena Cid) អាយុ ៣៩ ឆ្នាំ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ បាន​ថត​វីដេអូ​ខ្លួន​នាង​ប្រជែង​គាស់​គម្រប​ដប ដែល​តម្រូវឱ្យ​អ្នកចូលរួម​ទាត់​ក្បាច់​នាគ​វ័ធ​កន្ទុយ​ដើម្បី​គាស់​គម្រប​ចេញពី​ក្បាល​ដប​ដោយ​មិនឱ្យ​ដប​ដួល​។

​វីដេអូ​យឺតៗ​បានបង្ហាញ​នាង​ឈរ​ដោយ​ប្រើ​ដៃ​ច្រត់​ដី​ខណៈ​ជើង​របស់​នាង​បង្វិល​ពី​ខាងឆ្វេង ហើយ​នាង​ក៏បាន​ទាត់​គាស់​គម្រប​ដប​បានសម្រេច​។​

​នាង​បាន​បង្ហោះ​វីដេអូ​នេះ​ចូលទៅ​បណ្តាញ​សង្គម​ជាមួយ​ចំណងជើង​សរសេរថា “​ទោះបី​អ្វីៗ​បញ្ច្រាសជើង​ឡើងលើ​ក៏ដោយ​”៕ ដោយ៖ កញ្ញាដាលីស

នាង អាល់​មូ​ដេ​ណា ស៊ីដ ឈរ​ដោយ​ប្រើ​ដៃ​ច្រត់​ដី​ខណៈ​ប្រើ​ជើង​គាស់​គម្រប​ដប​បានសម្រេច