អត្ត​ព​លិ​ក​ជប៉ុន​នាក់​សុំទោស​បន្ទាប់ពី​រួមភេទ​ជាមួយ​ស្រីពេស្យា​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ទាំង​ក្នុង​ឯកសណ្ឋាន​ជម្រើសជាតិ​

978
ចែករម្លែក

​កីឡាករ​បាល់បោះ​ជប៉ុន ៤ នាក់​បាន​បង្ខំចិត្ត​ឱនលំទោន​សុំទោស បន្ទាប់ពី​ត្រូវបាន​គេ​ចាប់បាន​ដេក​ជាមួយ​ស្រីពេស្យា​នៅ​ការប្រកួត​កីឡា​អាស៊ី (Asian Games)​។​

​កីឡាករ យូ​យ៉ា ណាហ្គា​យ៉ូ​ស៊ី អាយុ ២៧ ឆ្នាំ កីឡាករ តា​គូ​យ៉ា ហា​ស៊ី​ម៉ូតូ អាយុ ២៣ ឆ្នាំ កីឡាករ តា​គូ​ម៉ា សា​តូ អាយុ ២៣ ឆ្នាំ​និង កីឡាករ ឃី​តា អ៊ី​ម៉ា​មូរ៉ា អាយុ ២២ ឆ្នាំ​ត្រូវបាន​បណ្តេញ​ចេញពី​ក្រុម​ជម្រើសជាតិ​ហើយ​បញ្ជូន​ត្រឡប់មក​ស្រុក​វិញ​បន្ទាប់ពី​ចេញទៅ​លេងស្រី​ទាំងយប់​នៅ​ទីក្រុង​ហ្សា​ការ​តា​។​

​លោក យ៉ា​ស៊ូ​ហ៊ី​រ៉ូ យ៉ាម៉ា​ស៊ី​តា ប្រធាន​គណៈប្រតិភូ​ជប៉ុន​បាន​និយាយថា បុរស​ទាំង​៤​បាន​ទៅ​សណ្ឋាគារ​ដើម្បី​រួមភេទ​ជាមួយ​ស្រីពេស្យា បន្ទាប់ពី​ជ័យជម្នះ​របស់​ក្រុម​ជប៉ុន​លើ​ក្រុម​កាតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ សីហា​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ថា កីឡាករ​ទាំង​៤​បាន​ចាក​ចេញពី​ភូមិ​អត្ត​ព​លិ​កនៅ​ម៉ោង​ប្រហែល ១០ យប់​មុនពេល​ទៅលេង​នៅ​តំបន់​ភ្លើង​ក្រហម​នៅ Block M នៅ​ទីក្រុង​ហ្សា​ការ​តា​។​

​នៅ​ទីនោះ​ពួកគេ​ត្រូវបាន​គេ​ប្រទះឃើញ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​នៅក្នុង​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​មុននឹង​ចាកចេញ​ពី​ភោជនីយដ្ឋាន តាមរយៈ​អ្នកចេះ​និយាយ​ភាសា​ជប៉ុន​ម្នាក់​។​

​បុរស​នោះបាន​ណែនាំ​ស្រីៗ​ពេស្យា​ដល់​ពួកគេ​នៅ​ក្លិប​រាត្រី​មួយ​នៅក្បែរនោះ មុនពេល​ចូលទៅ​សណ្ឋាគារ​មួយ ហើយ​មិនបាន​ត្រឡប់មក​ភូមិ​អត្ត​ព​លិ​ក​វិញ​ទេ រហូតដល់​ព្រឹក​បន្ទាប់​។

​លោក​យ៉ាម៉ា​ស៊ី​តា​និយាយថា “​ពួកគេ​បាន​ទិញ​សេវា​ពេស្យាចារ​។ នោះ​ជា​សកម្មភាព​រំលោភ​ក្រមសីលធម៌​របស់​ក្រុម​ជម្រើសជាតិ​…​ហើយ​វា​ក្បត់​ការរំពឹងទុក​របស់​ព​ល​រដ្ឋ​ជប៉ុន​។ ក្នុងនាម​ជា​ប្រធាន​គណៈប្រតិភូ វា​ពិតជា​គួរឱ្យ​សោកស្តាយ​ណាស់ ហើយ​ខ្ញុំ​សុំទោស​យ៉ាង​ជ្រាលជ្រៅ​អស់ពី​បេះដូង​”៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​ជប៉ុន​ទាំង​៤​និង​មន្ត្រី​គណៈប្រតិភូ​ជប៉ុន​សុំទោស​ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង