អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WTF គ្រូបង្វឹក និង​អាជ្ញាកណ្តាល​ទៅ​ហ្វឹកហាត់ នៃ​កម្មវិធី​តេ​ក្វាន់​ដូ ATU New Poomsae Education

1048
ចែករម្លែក

ការចេញដំណើរ​របស់​អ្នក​តេ​ក្វាន់​ដូ​

ដោយ​៖​រ៉ូ​ហ្សា / ភ្នំពេញ​៖ យប់​ថ្ងៃទី​១៩​មីនា​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF (World Taekwondo Federation) បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​៤​នាក់ គ្រូបង្វឹក​៣​នាក់ និង​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​២​នាក់ ចេញទៅ​ធ្វើការ​ហ្វឹកហាត់​ក្នុង​កម្មវិធី​តេ​ក្វាន់​ដូ ATU New Poomsae Education នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ដែល​ការហ្វឹកហាត់​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​។​

​លោក ជាតិ ខេមរា គ្រូបង្វឹក​ជម្រើសជាតិ នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF បាន​និយាយថា ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WTF កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ​៤​នាក់ រួមមាន​កីឡាករ ផល សុ​វណ្ណា​ត់ កីឡាករ អោក សុវណ្ណារ៉ា កីឡាការិនី ស៊ីម រចនា និង​កីឡាការិនី ណា​ង វណ្ណៈ ហើយ​អាជ្ញាកណ្តាល​២​រូប គឺ​លោក ហែម សំណាង និង​លោក ឃឹម ស​ត្ថា ចំណែក​លោក ជាតិ ខេមរា គ្រូបង្វឹក លោកគ្រូ​ឆ​យ យ៉ុង​សុក និង​លោកគ្រូ​ជន​ជាត​កូរ៉េ​ម្នាក់ទៀត​។​

​លោក​បន្តថា ការ​ចេញទៅ​ប្រកួត​លើក​នេះ​ដើម្បី​ត្រៀមខ្លួន ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​អាស៊ី​ហ្គេម “Asian Games” នៅ​ប្រទេស​ឥណ្ឌូណេស៊ី​លើក ដែល​ប្រព្រឹត្ត​ពីថ្ងៃ​ទី ១៨ ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨៕L