អត្ត​ព​លិ​ក​វាយ​សី ១៧៨ នាក់ ចូលរួម​ការប្រកួត​វា​យ​សី ជ្រើសរើស​ជើងឯក ប្រចាំឆ្នាំ​២០១៩

195
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សមាគម​-​ក្លិប​កីឡា​វាយ​សី ក្នុង​រាជធានី​-​ខេត្ត ចំនួន​១៨ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម ការប្រកួត​កីឡា​វាយ​សី ជ្រើសរើស​ជើងឯក ប្រចាំឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីលាន​វាយ​សី នៃ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ និង​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ថវិកា ពី​ក្រសួង អប់រំ យុវជន និង​កីឡា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​ឆ្នាំនេះ សហព័ន្ធ បានសម្រេច​ដាក់ វិញ្ញាសា​ប្រកួត ចំនួន ២ ធំ​គឺ វិញ្ញាសា​ឯកត្តជន​បុរស​-​នារី និង​វិញ្ញាសា​វាយ​គូ​បុរស​-​នារី​។ វិញ្ញាសា​ឯកត្តជន​បុរស​-​នារី ៖ រួមមាន​បុរស​អាយុ ១៥​ឆ្នាំ​ឡើង (Senior) ៖ វាយ​ទោល ( កើតមុន ឬ​នៅ​ឆ្នាំ​២០០០) យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ៖ វាយ​ទោល (​កើត​ក្រោយ ឬ​នៅ​ឆ្នាំ​២០០១) យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ៖ វាយ​ទោល (​កើត​ក្រោយ ឬ​នៅ​ឆ្នាំ​២០០៣) យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​៖ វាយ​ទោល (​កើត​នៅ ឬ​ក្រោយ​ឆ្នាំ​២០០៥ ចំពោះ​នារី​អាយុ​ក្រោម​១៨​ឆ្នាំ ៖ វាយ​ទោល (​កើត​នៅ ឬ​ក្រោយ​ឆ្នាំ​២០០១)​។​

​លោក​បាន​បន្តថា សម្រាប់​វិញ្ញាសា​វាយ​គូ​បុរស​-​នារី​៖ បុរស​អាយុ ១៥​ឆ្នាំ​ឡើង (Senior) ៖ វាយ​គូ (​កើតមុន ឬ​នៅ​ឆ្នាំ​២០០០) យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​៖ វាយ​គូ (​កើត​ក្រោយ ឬ​នៅ​ឆ្នាំ​២០០១) យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​៖ វាយ​គូ (​កើត​ក្រោយ ឬ​នៅ​ឆ្នាំ​២០០៣) ចំណែក​នារី​អាយុ​១៩​ឡើង (Senior) ៖ វាយ​គូ ( កើត​ក្រោយ ឬ​នៅ​ឆ្នាំ​២០០៣) ដោយមាន កីឡាករ​-​កីឡាការិនី ចំនួន ១៧៨ នាក់ ក្នុងនោះ កីឡា​ការ​នី ៣១ នាក់ ព្រមទាំង​គ្រូបង្វឹក ៥០ នាក់ និង​មាន​ក្លិប​ចូលរួម​ចំនួន ១៨​។​

​លោក​បាន​បន្តថា ការប្រកួត​នេះ ធ្វើឡើង ក្នុង​គោលដៅ​បំផុស​កៀងគរ ផ្សព្វផ្សាយ អភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី នៅ​កម្ពុជា អោយ​រីកចំរើន ដើម្បី​ផលិត​បាន​នូវ ធនធាន​ឆ្នើម​ល្អ សម្រាប់​សហព័ន្ធ ក្នុងការ​ត្រៀម​ប្រជែង ដណ្តើម​មេដាយ ពី​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​៕​v