អត្ត​ព​លិ​ក​២២​នាក់​នឹងចូលរួម​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ី​លើក​ទី​៩

891
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) កម្ពុជា​ត្រៀម​ប​ញ្ជូ​ល​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ចំនួន​២៤​នាក់ ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នា​ខែឧសភា​ខាងមុខនេះ​។ ការប្រកួត​ដែលមាន​ប្រទេស​ចំនួន​៤២​ចូលរួម​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៧​ដល់​១៤​ឧសភា​។​

កីឡាករ​-​កីឡាការិនី​ដែល​ទើបតែ​បានទទួល​ស្គាល់​ការ​តម្លើង​ខ្សែក្រវាត់​

​សូមបញ្ជាក់ថា ក្រៅពី​កីឡាករ​-​កីឡាការិនី​ចំនួន​២៤​រូបនោះ ក៏មាន​គ្រូបង្វឹក គ្រូ​ជំនួយ និង​មន្ត្រី​ដឹក​នើ​របស់​សហព័ន្ធ​អមដំណើរ​ទៅជា​មួយ​ដែរ​។​

​លោក កៅ មករា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​មានប្រសាសន៍ថា យើង​បា​នប​ញ្ជូ​ល​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​ចំនួន​២៤​នាក់ ដោយ​ក្នុងនោះ មាន​កីឡាការិនី​២​នាក់ គឺ​កីឡាការិនី​រស់ ស្រី​និ​ច និង​កីឡាការិនី​លឹម ខេង​។

​លោក​បាន​បន្តថា សម្រាប់​ការប្រកួត​វិញ្ញាសា​សម្តែង​ពិសេស​មាន​៦​វិញ្ញាសា តែ​យើង​បា​នប​ញ្ជូ​ល​តែ​៥​វិញ្ញាសា គឺ​វិញ្ញាសា Sparing Power B. Special T. Self-de 1-2 និង Self-de 1-3​។ ចំណែក​វិញ្ញាសា​ប្រយុទ្ធ​វិញ គេ​បែង​ចែកចេញជា​ប្រភេទ​អាយុ គឺ​អាយុ​៣៩-៤៥​ឆ្នាំ អាយុ​១៦-១៧​ឆ្នាំ អាយុ​១៤-១៥​ឆ្នាំ និង​អាយុ​១១-១៣​ឆ្នាំ​៕ ល​