អត្ថប្រយោជន៍រ​បស់ត្រា​វ​ចំពោះ​សុខភាព

460
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​មើមត្រាវ​ប៉ុន្តែ​ប្រហែលជា មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ឡើយ​។ ថា​តើ​មើមត្រាវ​ប្រសើរ​យ៉ាងណាខ្លះ​ទៅ​ចំពោះ​សុខភាព​? អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​មើមត្រាវ ៖

១. សុខភាព​ពោះវៀន​
​ត្រាវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ពោះវៀន​ល្អ ប្រសើរ​។ ការ​ទទួលទាន​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​បញ្ហា ទល់លាមក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។​

២. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
​នោះ​ក៏​ព្រោះតែ​បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​របស់​មើមត្រាវ​។ ក្រៅពី​ជួយ​កម្ចាត់​កូ​ឡេ ស្តេ​រ៉ូ​ល​មិនល្អ​ហើយ​នោះ ជាតិ​ស​សៃ​ក៏មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ មហារីក​ពោះវៀនធំ​ព្រមទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​គួរឱ្យ កត់​ស​ម្កាល់​។​

៣. គ្រប់គ្រង​សម្ពាធ​ឈាម​
​មើមត្រាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។ សម្ពាធ​ឈាម​ប្រក្រតី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខ្ពស់ ក្បាល​ជំងឺលើសឈាម និង​ជំងឺ​បេះដូង​។​

៤. គ្រប់គ្រង​ទម្ងន់​
​ក្រៅពី​មាន​ឥទ្ធិពល​លើ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​លហើយ​នោះ​ជាតិ​ស​សៃ​ក៏​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​គ្រប់គ្រង​ទម្ងន់​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ចៀស​ផុតពី​បញ្ហា​ធាត់ ជ្រុល​ដែលជា​កត្តា​ចម្បង​នៃ​ជំងឺ​រ៊ាំ​រ៉ៃ​ផ្សេងៗ​នោះ​ចូរ​កុំ​ភ្លេច​រួមបញ្ចូល​មើមត្រាវ​ក្នុង​របប អាហារ​ប្រចាំថ្ងៃ​។​

៥. មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B
​មើមត្រាវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ច្រើន​ប្រភេទ​រួមបញ្ចូល​ទាំង​សារធាតុ riboflavin និង​សារធាតុ folate​។ សារធាតុ riboflavin មាន​ប្រសិទ្ធភាព​ជួយ​បង្កើន ថាមពល​ក្នុង​រាងកាយ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ រក្សា​សុខភាព​ស្បែក សក់ និង​ក្រចក ហើយ​ថែមទាំង​អាច​ទប់ស្កាត់​បញ្ហា​ឈឺក្បាល​ប្រកាំង និង​ជំងឺមហារីក​ទៀតផង ។ ខណៈដែល​សារធាតុ Folate ជួយ​រាងកាយ​បំ​លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ថាមពល ហើយ​អាចជួយ​ការពារ​បេះដូង និង​សុខភាព​ភ្នែក​៕ ដោយៈ health.com.kh​

#