អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​អស្ចារ្យ​នៃ​ការ​ញ៉ាំ​ពង​ក្រួច​

2488
ចែករម្លែក

រឿង​ដែល​ល្អជា​ច្រើន​ពិតជា​អាច កើតចេញពី​របស់​តូចៗ ។ តើ​អ្នកមាន​ដឹង​ទេ​ថា ពង​ក្រួច​មាន ជីវជាតិ ច្រើនជាង ស៊ុតមាន់​ដែរ​ទេ​? ខាងក្រោម​នេះ គឺជា ហេតុផល​មួយចំនួន​ដែល​បញ្ជាក់ថា​ពង ក្រួច​មាន​ប្រយោជន៍​ចំពោះ​សុខភាពៈ​
​ ​
​ព្យាបាល​បញ្ហា​អា​ឡែ​ហ្ស៊ី​
​ពង​ក្រួច​មាន​ប្រូតេអ៊ីន​មួយ ឈ្មោះថា Ovomucoid ក្នុង​កម្រិត​ខ្ពស់​ដែល​វា​ដើរតួនាទី​ជា​សារធាតុ ប្រឆាំង នឹង​អា​ឡែ​ហ្ស៊ី​បែប​ធម្មជាតិ ។ បើសិនជា អ្នក​កំពុង​តែមាន​បញ្ហា​ការ​រលាក​ការ តឹង​ច្រមុះ ឬ​អាកា​រៈ​នៃ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី ផ្សេងៗ​ទៀត ពង​ក្រួច​អាចជួយ​អ្នក​បាន​។
​ ​
​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
​ពង​ក្រួច​ជួយ​កាត់បន្ថយ​បញ្ហា នៅ​ក្រពះ​បាន ។ ពង​ក្រួច​ពង្រឹង​ដល់ ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង ។ ជាមួយគ្នា នេះដែរ វា​ក៏​ជួយ​បង្កើន​សកម្មភាព​និង ការចងចាំ​ផងដែរ ។ ជាមួយនឹង​ជាតិ ដែក​ដ៏​ខ្ពស់ ពង​ក្រួច​អាច​បង្កើន​ចំនួន អេ​ម៉ូ​គ្លូ​បី​ន​ក្នុង​ខ្លួន​បាន​ទៀត ។
​ ​
បង្ការ​ជំងឺ​ទឹកនោមផ្អែម​
​ការសិក្សា​បានបង្ហាញ​ថា ពង ក្រួច​ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ ជាពិសេស Leucine ដែល​វា​អាច ថែរក្សា​តុល្យភាព​នៃ​អាំង​ស៊ុយ​លីន និង ជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​ដែល​ធ្វើឱ្យ​វា​កាន់តែ​ល្អ​ក្នុងការបង្ការ និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ។
​ ​
សុខភាព​ស្បែក​
​ពង​ក្រួច​គឺជា​ប្រភព​ប្រូតេអ៊ីន និង​សារធាតុ Lysine ដ៏​ឆ្លាត​វៃ​មួយ ដែល វា​ជា​អាស៊ីតអាមីណេ សម្រាប់​ជួយ​ជំរុញ ដល់​ការផលិត​កូ​ឡា​ជែ​ន ។ កូ​ឡា​ជែ​ន គឺជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​សម្រាប់​ជួយ ឱ្យ​ស្រទាប់​ស្បែក​តឹង ដូច្នេះ​ក៏​អាច បង្ការ ភាព​ជ្រីវជ្រួញ និង​យារ​ធ្លា​ក់បាន ដែរ​។
​ ​
​ពង្រឹង​ដល់​សុខភាព​ភ្នែក​
​ពង​ក្រួច​មាន​វីតាមីន A ខ្ពស់ ដែល​មានន័យថា វា​អាច​ការពារ សុខភាព​ភ្នែក​បាន ។​សកម្មភាព របស់ វីតាមីន​មួយ​នេះ​អាចជួយ​ការពារ ការលូតលាស់​ជំងឺភ្នែកឡើងបាយ និង​កាត់បន្ថយ ការ​ខូច​ភ្នែក​បាន ។

សម្រួល​ដល់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​
​ថ្វីបើ​ផ្នែក​ពណ៌​សរ​បស់ពង​ក្រួច មាន​ធំ​មែន​ក៏ដោយ តែ​ការ​ញ៉ាំ​ពង​ក្រួច​នឹងមិន​ធ្វើឱ្យ​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម ឡើង​ខ្ពស់​ដល់​កម្រិត​គ្រោះថ្នាក់​ឡើយ​។ ផ្ទុយទៅវិញ ការបញ្ចូល​ពង​ក្រួច​ទៅក្នុង​របប អាហារ​នឹង​ជួយ​សម្រួល​ដល់ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឱ្យនៅ​ក្នុងស្ថានភាព តុល្យភាព​បាន ។ ៦០​ភាគរយ​នៃ​ជាតិ ខ្លាញ់​ក្នុង​ពង​ក្រួ​ចួ​គឺជា​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ៕ ដោយៈ health.com.kh