អត្ថប្រយោជន៍​ជាច្រើន ដែល​កម្មករ កម្មការិនី​នឹង​ទទួលបាន​នៅ​ឆ្នាំ​ថ្មី​នេះ​

159

(​ភ្នំពេញ​) ៖ ក្នុងឱកាស​ឆ្នាំ្ថ​ថ្មី ឆ្នាំ​២០១៨​នេះ កម្មករ កម្មការិនី នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ថ្មីៗ ជាច្រើន​។ ក្រសួង​ការងារ​និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ អំពី​ការផ្ដល់សេវា​មូលនិធិ​សមធម៌​សុខាភិបាល និង​ការបើក​ប្រាក់ឧបត្ថម្ភ​បន្ថែម ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ផ្ដល់ជូន​កម្មករ កម្មការិនី ចាប់ពី​ឆ្នាំ​២០១៨ តទៅ​។​
​ ​
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អត្ថប្រយោជន៍​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​ផ្ដល់ជូន​​នោះ​រួមមាន​៖

​ទី​១.​ចំពោះ​ការផ្ដល់សេវា​មូលនិធិ​សមធម៌​សុខាភិបាល​។​

​ទី​២.​ចំពោះ​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម ដល់​កម្មករ​ន​យោ​ជិត​ជា​ស្ដ្រី ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ពេល​សម្រាលកូន​។​

​ទី​៣.​ក្នុងករណី​និយោជក​ម្ចាស់ សហគ្រាស គ្រឹះស្ថាន (​ម្ចាស់​អាជីវកម្ម​) ខកខាន​មិនបាន​ទៅ​ចុះបញ្ជី​នៅ ប​.​ស​.​ស​ដែល​ធ្វើ​ឲ្យ​បងប្អូន​និ​យោ​​ជិត​បាត់បង់​ប្រយោជន៍​នោះ និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន ត្រូវ​ទូទាត់​អត្ថប្រយោជន៍​ជូន​បងប្អូន​កម្មករនិយោជិត​ដូច​អ្វីដែល​​រាជរដ្ឋាភិបាល​ផ្ដល់ជូន ក្នុងករណី​មិន​អនុវត្តតាម​គោលការណ៍​ខាងលើ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​ទី​៤.​ចំពោះ​ការអនុវត្ត​របប​សន្ដិ​សុខ​សង្គម ផ្នែក​ថែទាំ​សុខភាព ដល់​មន្ដ្រី​សាធារណៈ អតីត​មន្ដ្រីរាជការ និង​អតីតយុទ្ធជន​។​
​ ​
​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីប្រកាស​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​នៅ​ខាងក្រោម​នេះ​៖