អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​តែ​ស្លឹកគ្រៃ​

1492
ចែករម្លែក
  • 1
    Share

ស្លឹកគ្រៃ​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​មុខម្ហូប​អាស៊ី​ជាច្រើន ប៉ុន្តែ ពុំ​សូវ​មាន​នរណា​ដឹងថា តែ​ស្លឹកគ្រៃ​អាច​ផ្តល់​គុណប្រយោជន៍​ដ៏​ធំធេង​សំរាប់​សុខភាព ។​

​ស្លឹកគ្រៃ​សម្បូរ​វីតាមីន និង​សារជាតិ​រ៉ែ​បាំ​បាច់ ដូចជា​វីតាមីន A និង C, កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ហ្លូ​លិ​ក​អាស៊ីត​, ដែក​, ស័ង្កសី​, ប៉ូ​តា​ស្យូ​ម​, ស្ពាន់​, ហ្វូ​ស​ហ្វ័​រ​, ម៉​ង់​ហ្គា​ណែ​ស និង​វីតាមីន B ។​

. កម្ចាត់​ជាតិពុល​៖ តែ​ស្លឹកគ្រៃ​អាចជួយ​កម្ចាត់​ជាតិពុល ចេញពី​សរីរាង្គ​, បង្កើន​សុខភាព​តម្រងនោម​, ប្លោកនោម និង​ថ្លើម ។​

. បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​៖ ទទួលទាន​តែ​ស្លឹកគ្រៃ​អាចជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម ។​

. ប្រឆាំង​បាក់តេរី និង​ផ្សិត​៖ ទទួលទាន​តែ​ស្លឹកគ្រៃ​ជាប្រចាំ អាចជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ និង​ប្រឆាំង​តប​ភ្នាក់ងារ​បង្ក​ជំងឺ ។​

. បន្ថយកម្តៅ​៖ ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​បន្ថយកម្តៅ សម្រាប់​អ្នកមាន​ជំងឺ​គ្រុនក្តៅ ។​

. បន្ថយ​រោគសញ្ញា​ផ្តាសាយ​៖ ពេល​កើត​ផ្តាសាយ​, ក្អក​, បញ្ហា​ទងសួត ចូរ​ទទួលទាន​តែ​ស្លឹកគ្រៃ នឹង​ជួយ​បន្ថយ​ជំងឺ​យ៉ាង​ប្រសិទ្ធភាព ។​

. ជួយ​ឲ្យ​គេង​លក់​ស្រួល​៖ ពេលណា​មាន​អារម្មណ៍​ពិបាក​គេង ចូរ​ទទួលទាន​តែ​ស្លឹកគ្រៃ ១ កែវ វា​នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ជាង ។ ស្លឹកគ្រៃ​ក៏​ជំនួយ​ដល់​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ ប្រឆាំង​តប​ជំងឺ Parkinson, Alzheimer និង​អស់កម្លាំង​រ៉ាំរ៉ៃ ។​

. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២៖ ស្លឹកគ្រៃ​អាចជួយ​សម្រួល​បរិមាណ​ស្ករ​ក្នុង​ឈាម ដោយសារ​ផ្ទុក​សារជាតិ Citral ។ ការស្រាវជ្រាវ​បង្ហាញថា សារជាតិ​នេះ​អាចជួយ​រក្សា​កម្រិត​អាំង​ស៊ុយ​លីន​ល្អ​បំផុត និង​បង្កើន​លទ្ធភាព​ស្រូបយក​គ្លុយកូស​ល្អ​ជាង ក្នុង​សរីរាង្គ ។​

. ទប់ស្កាត់​មហារីក​៖ ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ស្លឹកគ្រៃ​អាចជួយ​ទប់ស្កាត់​មហារីក ដោយ​មិន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​កោសិកា​ល្អៗ ៕ ប្រែ​សម្រួល​: រតនៈ​