អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការទទួល​ទាន​ផ្លែ​បំពេញរាជ្យ​ចំពោះ​សុខភាព​

361

​តើ​ផ្លែ​បំពេញរាជ្យ​ប្រសើរ​យ៉ាង ណាខ្លះ​ចំពោះ​សុខភាព​? អត្ថបទ​នេះ​នឹង បង្ហាញ​ឱ្យដឹងពី អត្ថប្រយោជន៍​ដ៏​អស្ចារ្យ នៃ​ការ​ទទួលទាន​ផ្លែ​បំពេញរាជ្យ​ចំពោះ សុខភាព​៖

១. ព្យាបាល​ប្រតិកម្ម​អាឡែកហ្ស៊ី​
​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​សម្បូរ ទៅដោយ​ជាតិ​អាស៊ីត Bryon oticnig Sandorinic ដែលជា​ភ្នាក់ងារ​ព្យាបាល ហើយ​ទប់ស្កាត់​បញ្ហា​ប្រតិកម្ម​អា​ឡែក​-​ហ្ស៊ី​ផ្សេងៗ ។​
​ ​
២. ជំរុញ​ពង្រឹង​ប្រព័ន្ធ​ភាព ស៊ាំ​រាងកាយ​
​ផ្លែ​បំពេញរាជ្យ​ក៏​ជា​ប្រភព​ដ៏ ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់ ការបង្កើន​បាក់តេរី​ល្អៗ ក្នុង​រាងកាយ ហើយ​បាក់តេរី​ទាំងនេះ​ជួយ​ពង្រឹង ប្រព័ន្ធ​ភាពស៊ាំ​។​លើសពីនេះទៅទៀត ផ្លែ​បំពេញរាជ្យ​គឺមាន​ផ្ទុក​នូវ​សារធាតុ ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ ប្រភេទ​ហៅថា quercetin ដែល​ទទួល ខុសត្រូវ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ ខ្លាំងក្លា​ប្រសើរឡើង ។​
​ ​
៣. ទប់ស្កាត់​ជំងឺមហារីក​
​បំពេញរាជ្យ​មាន​ផ្ទុក​នូវ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច ជួយ​ក្នុងការ​ទប់ស្កាត់ ការរីកលូតលាស់ នៃ​កោសិកា​មហារីក​។ យោងតាម​ការ សិក្សា​ស្រាវជ្រាវ​មួយចំនួន បានបង្ហាញ ឱ្យដឹងថា ជាតិ​អាស៊ីត secotriterpene និង koetjapic ដែលមាន​ផ្ទុក​ក្នុង​ផ្លែ បំពេញរាជ្យ​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង កោសិកា​មហារីក​បាន​យ៉ាង​ប្រសើរ​។​

៤. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
​បំពេញរាជ្យ​ជា​ជម្រើស​នៃ​ផ្លែ ឈើ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះតែ​វា​មាន​ផ្ទុក សម្បូរ​ទៅដោយ ជាតិ​សរសៃ និង​មា​នស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប​។ ជាតិ​សរសៃ​ជួយ​កាត់បន្ថយ ការ​ស្រូប​យកជាតិ​ស្ករ​ទៅក្នុង​ឈាម​ដែល ធ្វើឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាមមាន សភាព​ប្រក្រតី​។​
​ ​
៥. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់ឈាមក្រហម​
​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​សម្បូរ ទៅដោយ​ជាតិ​ដែក ដែលជា​ជាតិ​រ៉ែ​ចាំ បាច់​សម្រាប់​ការផលិត កោសិកា​គ្រាប់ ឈាមក្រហម​។ លើសពីនេះទៅទៀត បំពេញរាជ្យ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ វីតាមីន C ដែល​ជួយ​សម្រួល​ដល់​ពោះ វៀន​ឱ្យ​ធ្វើការ​ស្រូបយក​ជាតិ​ដែក​ប្រកប ដោយ​ប្រសិទ្ធភាព ។​
​ ​
៦. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ​
​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​ជាតិ សរសៃ​រលាយ pectins ដែល​ជួយ​កាត់ បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ ប៉ុន្តែ​បង្កើន កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ធ្វើឱ្យ​អ្នក​ចៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​ដាច់​សរសៃ ឈាម​ខួរក្បាល​, ជំងឺ​បេះដូង​និង​លើសឈាម​។ លើសពីនេះទៅទៀត pectins ទប់ស្កាត់ ជាតិ​ខ្លាញ់​មិនឱ្យ​ស្រូប​ចូលទៅក្នុង​ប្រព័ន្ធ​ចរន្តឈាម ៕ ដោយៈ health.com.kh