អត្ថប្រយោជន៍​នៃ​ស្រូវ​ដុះ​ពន្លក​សម្រាប់​ការចិញ្ចឹម​មាន់​!

470

​គ្រាប់ស្រូវ​ដុះ​ពន្លក ផ្ទុក​ទៅដោយ​ប្រូ​តេ​អី​ន​ខ្ពស់ វីតាមីន C, វីតាមីន B, វីតាមីន E និង​ជាតិ​សរសៃ ដែល​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសា​ទវា​ដំណើរ​ការល្អ ដែល​ជួយ​ឲ្យ​វា​ឆាប់​ធំធាត់​រហ័ស ជួយ​ក្នុង​ការរំលាយ អាហារ​របស់​មាន់ និង​ធ្វើឱ្យមាន់​មាន​សុខ​ភាពល្អ​។​

+ វិធី​ធ្វើ​៖
– ត្រាំ​គ្រាប់ស្រូវ​ក្នុង​ទឹក​រយៈពេល​១​យប់​


– បន្ទាប់ពី​ត្រាំ​អស់​រយៈពេល​១​យប់ ត្រូវ​ស្រង់​គ្រាប់ស្រូវ​ឡើង និង​ប្រោះ​ទឹក​១​ថ្ងៃ​៣​ដង​

– បន្ទាប់ពី​ប្រោះ​ទឹក​រយៈពេល​៣-៤​ថ្ងៃ យើង​អាច​យកមក​ឲ្យ​មាន់​ស៊ី​បាន​

​យក​គ្រាប់ស្រូវ​ដែល​ប្រោះ​ហើយ លាយ​ជាមួយ​ចំណី​ផ្សេងទៀត ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម ផ្ដល់​ឲ្យ​មាន់ ជួយ​ឲ្យ​មាន​សុខ​ភាពល្អ និង​ឆាប់​ធំធាត់ ៕ ​អត្ថបទ​ដោយ​៖ អ៊ាង សុផល្លែត​