អត្ថប្រយោជន៍​របស់​ម្ទេស

594
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់​ផ្លែ​ម្ទេស​ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​ម្ទេស​នេះ​ចំពោះ​សុខភាព​រាងកាយ ឡើយ​! ម្ទេស​ត្រូវ បាន​យកមក​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ​ដើម្បី​បង្កើន​រសជាតិ​រួមទាំង​ធ្វើជា​ទឹកជ្រលក់ ផងដែរ​។ បើទោះជា​មិនចេះ ឬ​ចូលចិត្ត​ម្ទេស​ក៏ដោយ ក្រោយពី​អាន​អត្ថបទ​នេះ​រួច អ្នក​ប្រាកដជា​អាច​នឹង​ផ្លាស់​ចិត្ត​រៀន​ទទួលទាន​តិចៗ​មិន​ខាន​។

១. ទប់ស្កាត់​ជំងឺមហារីក
ម្ទេស​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ប្រភេទ រួមទាំង សារធាតុ capsaicin ដែល​អាចជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់ សេរី​ទប់ស្កាត់​ជំងឺមហារីក​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនោះ​ក៏​ជួយ​ពន្យឺត ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​ផងដែរ​។​

២. ប្រយុទ្ធប្រឆាំង​ការ​រលាក​
ម្ទេស​មាន​ផ្ទុក​សារធាតុ capsaicin ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ ជួយ​ទប់ស្កាត់​បញ្ហា​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។​

៣. បង្កើន​ការរំលាយ​អាហារ​
ម្ទេស​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ dietary fiber ជួយ​រក្សា​ចលនា​ប្រក្រតី​នៃ ពោះវៀន រួមទាំង​ជួយ​ក្នុងការ​សម្អាត​ពោះវៀនធំ​ផងដែរ​។ ជាតិ​ស​សៃ​មាន​ប្រសិទ្ធិភាព ខ្ពស់បំផុត​ក្នុងការ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។​

៤. សុខភាព​ភ្នែក
ម្ទេស​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A​ជួយ​បង្កើន​សុខភាព​ភ្នែក​មើលឃើញ​បាន កាន់តែច្បាស់ និង​ជៀស​ផុតពី​ជំងឺ​ភ្នែក​ផ្សេងៗ​ផងដែរ​។​

៥. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក
ជាតិ​ដែក​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​បង្កើន​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែល​ដឹកនាំ​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​រាល់​គ្រប់​កោសិកា​រាងកាយ និង​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាម ក្រហម​ផងដែរ​។​

៦. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​
ម្ទេស​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ចាំបាច់​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ដូចជា​ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក និង​ម៉​ង់​កា ណែ​ស​។​

៧. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
ម្ទេស​ខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព ស៊ាំ​រាងកាយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​៕ ដោយៈ health.com.kh