អត្ថប្រយោជន៍​អស្ចារ្យ​នៃ “​ផ្លែ​សេ​ដា​” ចំពោះ​សុខភាព​

384
ចែករម្លែក

​សេ​ដា ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន នៃ​ពួកយើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិនដឹង​ទេ​ថា​វា​អាច ផ្ដល់​ផល​ល្អៗ​ចំពោះ​សុខភាព​បាន​។

១. ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Beta-Carotene
​ក៏​ដូច​ទៅនឹង​ផ្លែឈើ​មាន​ពណ៌​ទឹកក្រូច​ផ្សេងទៀត​ដែរ ផ្លែ​សេ​ដា ឬ​តូ​ម៉ា គឺជា​ប្រភព​ដ៏ ប្រសើរ​នៃ​សារធាតុ beta-carotene ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ វា​ក៏​ផ្ដល់ អត្ថប្រយោជន៍​ចំពោះ​សក់​ផងដែរ ដោយ​ជួយ​បង្កើន​ភាព​ភ្លឺរលោង​រស់រ​រើ​ក និង​មាន ទម្ងន់​។ beta-carotene ក៏មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​រួមទាំង ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ភ្នែក ជំ​ងឹ​ធ្លាក់​ទឹកចិត្ត សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ឈឺក្បាល ផងដែរ​។​

២. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​
​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ក៏​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​គ្រាប់ ឈាមក្រហម ក៏ដូចជា​អ្នក​ខ្វះ​ជាតិ​ដែក​។ ផ្លែ​សេ​ដា ឬ​តូ​ម៉ា មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ ដែក​ជួយ​រក្សា​សុខភាព​ឈាម និង​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ដឹកនាំ​អុកស៊ីសែន គ្រប់គ្រាន់​ពេញ​ក្នុង​រាងកាយ​។​

៣. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
​ផ្លែ​សេ​ដា ឬ​តូ​ម៉ា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​ន​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenolic ដែល​ល្អ​សម្រាប់​រាងកាយ​។ Polyphenols ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​រួមបញ្ចូល ទាំង​ជំងឺ​បេះដូង និង​មហារីក​។​

៤. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
​ផ្លែ​សេ​ដា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផងដែរ​។​

៥. ពង្រឹង​សុខភាព​ឆ្អឹង​
​នោះ​ក៏​ព្រោះតែ​សេ​ដា ឬ​តូ​ម៉ា​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​រ៉ែ​ដែល​សំខាន់​សម្រាប់ សុខភាព​ឆ្អឹង​រឹងមាំ រួមមាន​កាល់ស្យូម ជាតិ​ដែក និង​ផូស្វ័រ​៕ ដោយៈ health.com.kh