អត្ថប្រយោជន៍ ៣​យ៉ាង​ដែល ស្លឹកម្លូ​អាចធ្វើ​បាន​ចំពោះ​សុខភាព​មនុស្ស​

411
ចែករម្លែក

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​ស្លឹកម្លូរ​តែងតែ​ជា​ចំណី​ទំពារ​លេង​របស់​ប្រជាជន​ខ្មែរ​យើង ជាពិសេស​ចាស់ៗ​តែម្តង ដោយ​មិន​ថា​ប្រុស​ឬ​ស្រី​ឡើយ ប៉ុន្តែ​ដល់ពេល​សម័យ​បច្ចុប្បន្ន​វិញ ដូចជា​មិនសូវមាន​នរណា​ចូលចិត្ត​ញ៉ាំ​ស្លឹកម្លូ​លេង​ទៀត​ណាស់​។​

​កាលពី​ជំនាន់​មុន មិនទាន់មាន​នរណា​ដឹង​ច្បាស់​អំពី​អត្ថប្រយោជន៍​របស់​ស្លឹកម្លូរ​ទេ​តែ​អ្វីដែល ដឹង​ច្បាស់​នោះ​គឺ ការ​ទំពារ​ស្លឹកម្លូរ​ជួយ​ឲ្យ​ធ្មេញ​រឹងមាំ​ល្អ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​គេ​មិន​ថ្លា​ប់​ដឹង នោះ​គឺថា ស្លឹកម្លូ​ផ្ទុក​ទៅដោយ វីតាមីន C កាលស្យូម Thiamin, Niacin, Riboflavin និង Carotene​។ ការសិក្សា​បានបង្ហាញ​ថា ស្លឹកម្លូ​មាន​សមត្ថភាព​ប្រឆាំងនឹង​ជំងឺមហារីក​ព្រមទាំង​មាន​ប្រយោជន៍ ចំពោះ​សុខភាព​ច្រើន​ទៀត​ដូចជា​៖

​បំបាត់​ការឈឺចាប់​
លាប​ស្លឹកម្លូ​ដែល​កិន​រួច​ទៅលើ​កន្លែង​ដែល​ឈឺចាប់ ទំពារ​ស្លឹកម្លូ និង​លេបទឹក​របស់​វា​អាចជួយ បំបាត់​ការឈឺ​ចាប់ពី​ខាងក្នុង​ការ​ស្អំ​ស្លឹកម្លូ​នៅលើ​ដំបៅ​ក៏​ជួយ​ឲ្យ​របួស​ឆាប់​ជា​ដែរ​ការ​លាយ​ទឹក ស្លឹកម្លូ​ជាមួយ​ប្រេងដូង ហើយ​យក​វា​មក​ម៉ាស្សា​លើ​សន្លាក់​និង​សាច់ដុំ​ដែល​ឈឺ​ក៏មាន​ប្រសិទ្ធភាព បំបាត់​ការឈឺចាប់​ដែរ​យក​ទឹក​ស្លឹកម្លូ​មក​ត្រដុស​ថ្នមៗ​លើ​ថ្ងាស អាច​ព្យាបាល​ការ ឈឺក្បាល​បាន ។​

​ជំនួយ​ដល់​ការរំលាយ​អាហារ
ស្លឹកម្លូ​មាន​កម្រិត pH ណឺ​ត ដែល​អាចជួយ​ព្យាបាល​ការឈឺ​ក្រពះ និង​មាន​សារធាតុ​អង់​ទុក​ស៊ី​ដង់ ដែល​អាច​កំចាត់​រ៉ាឌីកាល​សេរី​ពី​ក្នុង​ខ្លួន​បាន​ទៀត​ការ​ញ៉ាំ​ទឹក​ស្លឹកម្លូ​រាល់ថ្ងៃ​នៅពេល​ពោះ​ទទេ អាច​បង្ការ​ការ​ទល់លាមក​បាន ការដាំ​ទឹក​ដោយ​ដាក់​ស្លឹកម្លូ​ជាមួយ នឹង​ម្រេចខ្មៅ​ឲ្យ​ពុះ​ហើយ​ច្រោះ យក​ទឹក​របស់​វា​មក​ទទួលទាន អាចជួយ​ព្យាបាល​បញ្ហា​ក្រពះ​មិន​ស្រួល​លើ​កុមារ​បាន​ស្លឹកម្លូ​ជួយ បង្កើន​របត់​ឈាម​រត់ និង​លំហូរ​ជាតិ​ប្រូតេអ៊ីន និង​ជីវជាតិ​ផ្សេងៗ​ក្នុង​រាងកាយ​ការ​ទំពារ​ស្លឹកម្លូ ជា​ទៀងទាត់​ជួយ​ព្យាបាល​អា​ការៈឈឺ​ក្រពះ​បាន ។​

​ជួយ​ឲ្យ​ដង្ហើម​ស្រស់ស្រាយ​
​ការ​ទំពារ​ស្លឹកម្លូ នឹង​អាច​សម្លាប់​មេរោគ​ដែលមាន​ក្នុង​មាត់ សម្អាត​មាត់ បង្ការ​ជំងឺ​ពុក​ធ្មេញ​និង ពង្រឹង​ដល់​សុខភាព​អញ្ចាញធ្មេញ​ទៀត​បើសិនជា​អាច ចូរ​លាយ​ប្រេង​ស្លឹកម្លូ​មួយ​ដំណក់​ជាមួយ ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យក​វា​មក​ខ្ពុរ​ក្នុង​មាត់​ដើម្បី​បង្ការ​ការបង្ក​រោគ​ក្នុង​មាត់​។

​អ្វីដែល​ប្រុងប្រយ័ត្ន​ខណៈពេល​កំពុងតែ​ប្រើប្រាស់​ស្លឹកម្លូ​
សម្រាប់​អ្នក​ដែលមាន​ជំងឺ​ដំបៅ​ក្រពះ ឈឺក្បាល​បែប​ប្រកាំង កើត​កន្ទាលត្រអាក ជំងឺរបេង ឆ្គួ​ត​ជ្រូក និង​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​មិនគួរណា​ប្រើប្រាស់​ស្លឹកម្លូ​នេះឡើយ​។​

​ការដែល​ប្រើ​ស្លឹកម្លូ​ដែល​ចាស់​ពេក ក៏​មិនសូវមាន​ប្រសិទ្ធភាព​ដូច​អ្វីដែល​បាន​និយាយ​ខាងលើ​ដែរ​ បើសិនជា​អ្នកមាន​បញ្ហា​សុខភាព​ណាមួយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​ថា​តើ​អ្នក​ស័ក្តិសម នឹង​សក​ល្បង​ប្រើប្រាស់​ស្លឹកម្លូ​នេះ​ឬ​អត់​៕ ដោយៈ​health.com.kh