អត្រាកំណើតនៅកូរ៉េខាងត្បូងធ្លាក់ចុះទាបមិនធ្លាប់មានពីមុនមក

143
ចែករម្លែក

អត្រាកំណើតនៅកូរ៉េខាងត្បូងបានឈានដល់កម្រិតទាបថ្មីមួយកាលពីថ្ងៃពុធទី២៦កុម្ភៈ ខណៈដែលអាជ្ញាធរបានប្រកាសថាមានទារកត្រឹមតែ ៣០ ម៉ឺននាក់បានកើតកាលពីឆ្នាំមុន នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៥១ លាននាក់។

កូរ៉េខាងត្បូងគឺជាប្រទេសដែលមានមនុស្សអាយុវែងជាងគេបំផុតមួយនៅលើពិភពលោកនិងមានអត្រាកំណើតទាបបំផុតផងដែរ ដែលកត្តាទាំងពីររួមបញ្ចូលគ្នានឹងបង្ហាញពីគ្រោះមហន្តរាយប្រជាសាស្ត្រដែលនៅរង់ចាំចំពោះមុខ។

ស្ថិតិរបស់កូរ៉េខាងត្បូងបង្ហាញថា ទារកសរុបចំនួន ៣០៣.១០០ នាក់បានកើតក្នុងឆ្នាំ ២០១៩ ដែលធ្លាក់ចុះ ៧,៣ ភាគរយធៀបទៅនឹងឆ្នាំទៅមិញ។

អត្រានៃការមានកូនរបស់កូរ៉េខាងត្បូង ពោលគឺចំនួនកូនដែលស្ត្រីរំពឹងមានក្នុងមួយជីវិតរបស់នាង បានធ្លាក់ចុះមកត្រឹម ០,៩២ រយៈពេល២ឆ្នាំជាប់គ្នា ពោលគឺនៅក្រោមអត្រា ១ និងទាបជាងអត្រា ២,១ ដែលត្រូវការចាំបាច់ដើម្បីរក្សាចំនួនប្រជាជនឱ្យមានស្ថិរភាព។

ស្ត្រីកូរ៉េខាងត្បូងច្រើនឡើងបានទាត់ចោលភាពជាម្តាយស្របពេលប្រឈមមុខនឹងបន្ទុកថែទាំកូនយ៉ាងធ្ងន់ធ្ងរនិងឧបសគ្គក្នុងអាជីពការងារនៅក្នុងប្រទេសដែលនៅតែមិនឱ្យតម្លៃខ្ពស់លើស្ត្រី។

រដ្ឋាភិបាលបានចំណាយច្រើនជាង ១៨០ លានលានវ៉ុន (១៤៨ ពាន់លានដុល្លារ) ចាប់តាំងពីឆ្នាំ ២០០៦ ដើម្បីជំរុញអត្រាកំណើត ប៉ុន្តែចំនួនប្រជាជនត្រូវបានគេព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៣៩ លាននាក់នៅឆ្នាំ ២០៦៧ នៅពេលអាយុជាមធ្យមនឹងធ្លាក់មកនៅត្រឹម ៦២ ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

អត្រាកំណើតនៅកូរ៉េខាងត្បូងធ្លាក់ចុះពីរឆ្នាំជាប់គ្នាមកនៅត្រឹម ០,៩២ ប៉ុណ្ណោះកាលីឆ្នាំមុន