អត្រា​ទារក​កើតមុន​ខែ​នៅ​កម្ពុជា និង​លោក​ពិភពលោក​មានការ​កើនឡើង​ជា​លំដាប់​

281

ដោយ​: សុផល / ភ្នំពេញ​: ជាការ​ព្រួយបារម្ភ​សម្រាប់​អ្នក​ចង់​បានកូន ហើយ​ត្រូវ​រក្សា​និង​ថែរក្សា​ទាករ​ក្នុង​ផ្ទៃ​ឲ្យ​បានល្អ ព្រោះថា​អត្រា​ទារក​កើតមុន​ខែ​នៅក្នុង​ប្រទេស​កម្ពុជា និង​លោក ពិភព លោក​មានការ​កើនឡើង​ជា​លំដាប់ ។ នេះ​បើតាម​ការអះអាង​របស់​លោក​វេជ្ជបណ្ឌិត​ជំនាញ​មួយរូប​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំតុមូល​ពិភាក្សា​អំពី​ឱសថ Utrogestan ក្រោម​ប្រធានបទ «​ការកើត​កូន​មុន​ខែ និង​ការគ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា​» នា​ថ្ងៃទី​៧ ខែធ្នូ ២០១៨​នៅ​ភោ​ជនី​ដ្ឋា​ន​កាហ្វេ​មណ្ឌលគិរី លោក​វេជ្ជបណ្ឌិត​កេ​ត លី​សុថា អនុប្រធាន​សមាគម​មន្ទីរពេទ្យ​ទារក បាន​មានប្រសាសន៍​ឲ្យ​ដឹងថា «​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​លើក​ពិភពលោក​ករណី​កូន​កើតមុន​ខែ​មាន​ច្រើន​ករណី​។​ការកើត​មិន​គ្រប់​ខែ​របស់​ទារក​គឺជា​បញ្ហា មិនមែន​មាន​នៅតែ​ប្រទេស​កម្ពុជា​ទេ សូម្បីតែ​នៅលើ​ក​ពិភពលោក​ក៏​កំពុង​ព្រួយបារម្ភ​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​ត្រូវ​រក វិធី​គ្រប់គ្រង​ទារក​កើត​មិន​គ្រប់​ខែ​ផងដែរ​»​។​

​លោក​វេជ្ជបណ្ឌិត​ក៏បាន​ឲ្យ​ដឹងថា​នៅលើ​ពិភពលោក​មាន​ទារក​កើតមក​មិន​គ្រប់​ខែ​មាន​ជាង ១៥​លាន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ចំនួន​នេះ​នៅមាន​ការកើនឡើង​ជា​លំដាប់​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ វិធី​ការការពារ​កុំ​ឲ្យ​កើតមុន​ខែ​។

​លោក​បាន​បន្ថែមថា​នៅលើ​ក​ពិភពលោក​មាន​ប្រទេស​ចំនួន​១១​មាន​អត្រា​ទារក​កើតមុន​ខែ រហូតដល់​១៥%​ចំណែក​នៅ​កម្ពុជា ១០.៥% នៃ​ចំនួន​កូន​ដែល​កើតមុន​ខែ​ដែល​ចំនួន​មួយ គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ ។
​លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ថា​៖​ទារក​ដែល​កើត​មិន​គ្រប់​ខែ គឺជា​ទារក​ដែល​ខ្ទាត​ចេញពី​ផ្ទៃពោះ ឬ​ពី​ស្បូន​ដែលមាន​អាយុ​ក្រោម​៣៧​សប្តាហ៍​។ តាម​ឯកសារ​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា រាល់​ការបាត់បង់​ទារក​ពី​ក្នុង​ផ្ទៃ ចាប់ពី​០ សប្តាហ៍ ទៅ​២៦ សប្តាហ៍ ហៅ​រលូត​ពី​២៦​សប្តាហ៍ ទៅ​៣៧​សប្តាហ៍​ហៅ​សម្រាល​មិន​គ្រប់​ខែ និង​ពី​៣៧ សប្តាហ៍​ទៅ ៣៦​សប្តាហ៍​ហៅ​ការ​សម្រាល​គ្រប់​ខែ​។​

​កត្តា​ដែល​ជំរុញ​ឲ្យ​កូន​កើតមុន​ខែ មានដូចជា​៖ មាន​ប្រវត្តិ​កូន​កើតមុន​ខែ​, មាត់ស្បូន​ខ្លី​, អាយុ​ពេល​មាន​ផ្ទៃពោះ និង​ចន្លោះពេល​មាន​ផ្ទៃពោះ​, កូនភ្លោះ​, ការឆ្លង​រោគ​, ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាក់ទង​នឹង​សុខភាព​ម្តាយ​, អាហា​រូ​បប​ត្ថ​ម្ភ​,​របៀប​រស់នៅ​, សុខភាព​ផ្លូវចិត្ត​របស់​ម្តាយ​, តំណរ​ពូជ​និង​ផ្សេងៗ​។​

​ទោះបី​ជាមាន​ករណី​ទារក​កើតមុន​ខែ​យ៉ាងណាក្តី បើ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ បាន​ឲ្យ​ដឹង​fa​ម្តាយ​អាច​ការពារ​ការកើត​កូន​មុន​ខែ​បាន​ដោយ​ប្រើ​ឱសថ​។ ការប្រើ​ឱសថ អំឡុងពេល មាន​ផ្ទៃពោះ​នឹង​ជួយ​ការការពារ​ទារក​ឲ្យ​មាន​លំនឹង​នៃ​កត្តា​ដែល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់​។​

​លោក ហេង វិចិត្រ អគ្គនាយក​ក្រុមហ៊ុន មី​ត​ហេង បាន​លើកឡើងថា “​ក្រុមហ៊ុន​មី​ត​ហេង តាំងពី​ដំណើរការ​ឆ្នាំ​២០១២​មក គឺ​យើង​ផ្ដោតលើ​ផ្នែក​រោគ​ស្ត្រី រហូតមកដល់​រយៈពេល​នេះ គឺ​យើង​បាន​ចូលរួមចំណែក​យ៉ាងច្រើន នៅក្នុង​ការពង្រឹង​គុណភាព​នៃ​ការ ព្យាបាល​ជំងឺ​ក៏ដូចជា​ការចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង ផ្នែក​សុខភាព​ស្ត្រី ជាច្រើន​ដល់ លោកគ្រូ អ្នកគ្រូ វិ​ជ្ជៈ​បណ្ឌិត​ទាំងអស់​។ យើង​អាច​និយាយបានថា គ្លី​និ​ច​សម្ភព​បច្ចុប្បន្ន​ហ្នឹង​ស្ទើរតែ​៩០​ភាគរយ​ហើយ​គឺមាន​ផលិតផល​មី​ត​ហេង​យើង គឺ​ចាប់តាំងពី​ផលិតផល ជួយ​ទៅលើ​ការ​មានគភ៌ ផលិតផល​ព្យា​ល​បាល​ផ្នែក​រោគ ស្ត្រី ផលិតផល​ការពារ​ការធ្លាក់​ឈាម ក្រោយពេល​សម្រាលកូន​រួច ជាដើម ហើយ​យើង​ក៏ មាន​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​៣ ដែល​ផ្ដល់​ថ្នាំ​ការពន្យារ​កំណើត​”៕