អត្រា​ទារក​កើតមុន​ខែ​នៅ​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់ តើ​មាន​វិធីសាស្ត្រ​អ្វី​ការពារ​?

2406
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ជាការ​ព្រួយបារម្ភ​សម្រាប់​អ្នក​ចង់​បានកូន ហើយ​ត្រូវ​រក្សា និង​ថែរក្សា​ទារក​ក្នុង​ផ្ទៃ​ឲ្យ​បានល្អ ព្រោះថា អត្រា​ទារក​កើតមុន​ខែ​នៅក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​មានការ​កើនឡើង​ជា​លំដាប់​។ នេះ​បើតាម​ការអះអាង​របស់​លោក​វេជ្ជបណ្ឌិត​ជំនាញ​មួយរូប​។​

​ក្នុង​កិច្ចប្រជុំតុមូល​ពិភាក្សា​អំពី​វិធី​ការពារ​ការ កើតកូន​មុន​ខែ​និង និង​ការគ្រប់គ្រង និង​ឱសថ​ព្យាបាល នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា នៅ​ភោ​ជនី​ដ្ឋា​ន​ទន្លេបាសាក់​១ លោក​វេជ្ជបណ្ឌិត Keth LySotha អនុប្រធាន​សមាគម​មន្ទី​ពេទ្យ​ទារក​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​លើ​ពិភពលោក​ករណី​កូន​កើតមុន​ខែ​មាន​ច្រើន​ករណី​។​

​លោក​បញ្ជាក់ថា «​ការកើត​មិន​គ្រប់​ខែ​របស់​ទារក គឺជា​បញ្ហា មិនមែន​នៅ​ប្រទេស​កម្ពុជា សូម្បីតែ​នៅលើ​ពិភពលោក​ក៏​កំពុង​ព្រួយបារម្ភ​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​ត្រូវ​រក វិធី​គ្រប់គ្រង​ទារក​កើត​មិន​គ្រប់​ខែ​ផងដែរ »​។​

​លោក​វេជ្ជបណ្ឌិត​ក៏បាន​ឲ្យ​ដឹងថា​នៅលើ​ពិភពលោក​មាន​ទារក​កើតមក​មិន​គ្រប់​ខែ​មាន​ជាង​១៥​លាន​នាក់​ក្នុង​មួយឆ្នាំៗ​ដែល​ចំនួន​នេះ​នៅមាន​ការកើនឡើង​ជា​លំដាប់​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​វិធី​ការការពារ​កុំ​ឲ្យ​កើតមុន​ខែ​ផងដែរ​។ លោក​បន្ថែមថា​នៅលើ​ក​ពិភពលោក​មាន​ប្រទេស​ចំនួន​១១​មាន​អត្រា​ទារក​កើតមុន​ខែ រហូតដល់​១៥% ចំណែក​នៅ​កម្ពុជា ១០.៥% នៃ​ចំនួន​កូន​ដែល​កើតមុន​ខែ​ដែល​ចំនួន​មួយ គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​ផងដែរ ។

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទារក​ដែល​កើត​មិន​គ្រប់​ខែ គឺជា​ទារក​ដែល​ខ្ទាត​ចេញពី​ផ្ទៃពោះ ឬ​ពី​ស្បូន​ន​ដែលមាន​អាយុ​ក្រោម​ពី​៣៧​សប្តាហ៍​។ តាម​ឯកសារ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា រាល់​ការបាត់បង់​ទារក​ពី​ក្នុង​ផ្ទៃ ចាប់ពី​០ សប្តាហ៍ ទៅ​២៦ ស​ប្តា ហ៍ ហៅ​រលូត ពី​២៦​សប្តាហ៍​ទៅ​៣៧​សប្តាហ៍​ហៅ​សម្រាល​មិន​គ្រប់​ខែ និង​ពី​៣៧ សប្តាហ៍​ទៅ​៣៦​សប្តាហ៍ ហៅ​ការ​សម្រាល​គ្រប់​ខែ​។ កត្តា​ដែល​ជំរុញ​ឲ្យ​កូន​កើតមុន​ខែ មានដូចជា​៖ មាន​ប្រវត្តិ​កូន​កើតមុន​ខែ​, មាត់ស្បូន​ខ្លី​, អាយុ​ពេល​មាន​ផ្ទៃពោះ និង​ចន្លោះពេល​មាន​ផ្ទៃពោះ​, កូនភ្លោះ , ការឆ្លង​រោគ​, ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាក់ទង​និង​នឹង​សុខភាព​ម្តាយ , អាហា​រូ​បប​ត្ថ​ម្ភ​/ របៀប​រស់នៅ​/ ការងារ​ដែល​ទាក់ទង​,​សុខភាព​ផ្លូវចិត្ត​របស់​ម្តាយ តំណរ​ជូ​ព​និង​ផ្សេងៗ​។​

​ទោះបី​ជាមាន​ករណី​ទារក​កើតមុន​ខែ​យ៉ាងណាក្តី​បើ​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ម្តាយ​អាច​ការពារ​ការកើត​កូន​មុន​ខែ​បាន​ដោយ​ប្រើ​ឱសថ​Progesterone​ដែល​មិន​បង្កើន​នូវ​ហានិភ័យ​ឬ​ផលវិបាក​សម្រាប់​ម្តាយ​និង​ទារក​ទេ ។ ការប្រើ​ឱសថ​នេះ អំឡុងពេល​មាន​ផ្ទៃពោះ​ជួយ​ការការពារ​ទារក​ឲ្យ​មាន​លំនឹង​។

​សូមជម្រាបថា ការធ្វើ​បទ​បង្ហាញ​ពី​ការកើត​កូន​មុន​ខែ និង​ការគ្រប់គ្រង​នៅ​កម្ពុជា​ក្រោម ការរៀបចំ​ដោយ​ក្រុមហ៊ុន​មី​ត​ហេង​។ កិច្ចប្រជុំ​មានការ​ចូលរួម​ពី​គ្រូពេទ្យ​ជាច្រើនរូប​មកពី​បណ្តា​ខេត្ត​ក្រុង​នានា​ផងដែរ​។ ក្នុង​កិច្ចប្រជុំ​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​ផលិតផល UTROGESTAN ដែល​នាំចូល​ដោយ​ក្រុមហ៊ុន​មី​ត​ហេង​ផងដែរ​៕ ល​