អធិការនគរបាលខណ្ឌឫស្សីកែវបាន​បំពេញភារកិច្ចដ៏សកម្ម ទទួលការ​លើកទឹកពីសម្តេចសាយឈុំ

77
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ ព្រមទាំងសមាជិកចំនួន៤រូប បានពាំនាំនូវថវិកាដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ឯក យឹម លាង នាយរងខុទ្ទការល័យ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ ចំនួន១.០០០.០០០ រៀល (មួយលានរៀល) ជូនលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលលោកបានបំពេញភារកិច្ចដ៏សកម្មកន្លងមក ។

បន្ទាប់មកលោក អធិការក៏បានអញ្ជើញ លោក ជុំ បាយ័នវិបុល ដើរពិនិត្យមើលជុំវិញបរិវេណអគារ នៃអធិការដ្ឋាននគរបាលខណ្ឌផងដែរ៕B/