អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​ឧបត្ថម្ភ​ថវិកា​ដល់​មន្ដ្រី​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣

631

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​ល្ងាច​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ លោក ឯម ភា​រី នាយ​ប៉ុ​ស្ត៍​ស្ទឹងមានជ័យ​៣ តំណាង​ឲ្យ​លោក​វរៈសេនីយ៍ឯក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បាន​ឧបត្ថម្ភ​ថវិកា​រួមទាំង​ថវិកា​មន្ដ្រី​ប៉ុស្ដិ៍​ទាំងអស់ ទៅជូន​ដល់​មន្ត្រី​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ លោកស្រី អនុសេនីយ៍ទោ​ស្រេង គី​រី ដែល​ទើបតែ​ចេញពី​មន្ទី​ពេទ្យវះកាត់​ជំងឺ នាពេល​កន្លងមក​។​

​លោក​អធិការ​ខណ្ឌមានជ័យ​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ដល់​មន្ដ្រីក្រោមឱវាទ និង​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​នាយប៉ុស្ដិ៍​ពង្រឹង​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​នៅក្នុង​មូលដ្ឋាន​៕ ល​