អធិការនគរបាល​ស្រុក​មោងឫស្សី​ចុះ​ដក​បំផ្លាញ​ដំណាំ​កញ្ឆា​ជិត​៦០​ដើម​

992
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​១ ភូមិ​កូន​ក្អែក​២ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី បាន​ចុះ​ដក​បំផ្លាញ​ដំណាំ​កញ្ឆា ចំនួន​៥៦​ដើម​ជា​របស់​ឈ្មោះ​ជា ស៊ា ភេទ​ប្រុស អាយុ​63​ឆ្នាំ រស់នៅ​ភូមិ​កូន​ក្អែក​២​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​ដាំ​សំរាប់​ទុក​ធ្វើ​ឧស​ថ​បុ​រណ​)​។

​លោក ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​បញ្ជាក់ថា ដោយ​ទទួលបាន​ការណែនាំ​រប​ស់លោក​ស្នងការ​ខេត្ត​ឱ្យធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​ដាំ​បន្តទៅទៀត​៕ ល​