អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ជ​នស​ង្យ័​យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

243
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ អូរ​ម៉ា​ល់​បាន​ចុះ​ប្រតិបត្តិការ​ប​ង្ល្រា​ប​ករណី​ជួញដូរ​គ្រឿង​ញៀន​ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​ម្មាក់​ព្រម​ទាំង​ដកហូត​ថ្នាំញៀន​ជាង​១០​ថង់​ កាលពី​​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុមទី​៦​ភូមិ​សាលា​បាឡាត់​ សង្កាត៎​អូរ​ម៉ា​ល់​ ក្រុង​បាត់ដំបង​ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់នេះ​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​ស្នងការដ្ឋាននគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​

លោក​វរសេនីយ៍ឯក​ ឆាង វណ្ណ​ឆៃ​ អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ ជន​
​សង្ស័យ​មានឈ្មោះ​ សុវណ្ណ កុ​ម្ភៈ ហៅ​ខុង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិឃុំ​ខាងលើ​។ ​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនួន​១៤​ថង់​ទម្ងន់​១០,២៤​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​និង​សម្ភា​រៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ ក្រោយ​ពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រូ​ចម​កលោក​ស្នងការ​នគរបាល​ខេត្ត​ អ៊ុច សុខុន ​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​ជំនាញ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕B/