អធិការ​ខណ្ឌដង្កោ​ដឹកនាំ​កម្លាំង​បង្ក្រាប​ចាប់​មុខសញ្ញា​វាយ​ប្លន់​បាន​៥​នាក់​

1248
ចែករម្លែក

ដោយៈ​ចាន់តូ​ / ​ភ្នំពេញ ៖ មុខសញ្ញា​ធ្លាប់​វាយ ប្លន់​យក​ម៉ូតូ ប្រជាពលរដ្ឋ​តាមផ្លូវ តែងតែ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន សង្គម ពលរដ្ឋ​អ្នកដំណើរ​ពេលយប់​ភ័យខ្លាច ហើយ​ក្រុម​នេះ ត្រូវបាន កម្លាំង​អធិការដ្ឋាន​ខណ្ឌដង្កោ រួមសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ជឹម សី​ថា ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ចាប់​ឃ​ត់​ខ្លួ​បាន​៥​នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅតាម​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​មុខ​សួន​ឧស្សាហ៍កម្ម​វឌ្ឍនៈ​២ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង​៥​នាក់​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ ស្រេង ថុ​នា ហៅ​គុជ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ទី​២ ឈ្មោះ ឃុន សៀក​ម៉ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ ។ ទី​៣ ឈ្មោះ អឿង ឈុនលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ទី​៤ ឈ្មោះ អឿង វីរៈ ហៅ​ច​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ទី​៥ ឈ្មោះ សុំ ពិសិដ្ឋ ហៅ​ឈី​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មុន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ក្នុង​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ចំនួន​០៤​គ្រឿង​។​

​លោក​អធិការ បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ទាំងនេះ ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​បរ​ដេញតាម​កៀរ ធាក់ ប្រើ​ខ្សែក្រវ៉ាត់ វាយ ប្លន់​យក​ម៉ូតូ ។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ក្រាំង​ពង្រ រួច​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​អនុវត្តន៍​បន្ត​តាម​នីតិវិធី​៕ ល​