អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ណែនាំ​ប៉ុស្តិ៍​ទាំង​១៣ បន្ទាប់ពី​ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ

555
អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ណែនាំ​ប៉ុស្តិ៍​ទាំង​១៣ បន្ទាប់ពី​ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ

ដោយៈចាន់តូ/​ភ្នំពេញៈ លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​អធិការរង​បាន​ចុះ​ទៅតាម​បណ្ដា​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំង​១៣ ចំណុះឲ្យ​អធិការនគរបាល​ខណ្ឌ កាលពី​​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ។
សកម្មភាពនេះ​ក្នុងបំណង​ដើម្បី​ដាស់តឿន​ណែនាំ​ដល់​មន្ត្រីនគរបាល​ប៉ុស្ដិ៍​ទាំងនោះ​ពី​របៀបរបប​ក្នុងការ​អនុវត្តន៍​ការងារ ជាពិសេស​ប៉ុស្តិ៍​ចំនួន​ពីរ​ដែល​កំពុង​បង្ក​ការក្ដៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ។​​ប្រជាពលរដ្ឋ​បាន​ផ្ញើរ​សារ​​រិះគន់​ចំៗ​ដោយផ្ទាល់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​​របស់លោក​អធិការ​តែម្ដង​នោះ គឺមាន​ប៉ុស្តិ៍​ចោមចៅ​ទី​១​និង​ចោមចៅ​ទី​២ ដែលជា​ប៉ុស្តិ៍​ទើប​បំបែក​ថ្មី​។​

​មន្ត្រីនគរបាល​មួយរូប​បាន​និយាយថា តាម​ទិសដៅ​លោក​អធិការ​ត្រូវ​ចុះទៅ​កាន់​បណ្ដា​ប៉​ស្តិ៍​រដ្ឋបាល​ទាំងអស់ ប៉ុន្តែ​ជាក់ស្ដែង​ពេលនេះ​លោក​បាន​ចុះទៅ​កាន់​ប៉ុស្តិ៍​ទាំង​២​ខាងលើ​នោះ​មុនគេ គឺ​ប៉ុស្តិ៍​ចោមចៅ​ទី​១​និង​ចោមចៅ​ទី​២​។​ដោយសារតែ​ប៉ុស្តិ៍​ទាំង​២​នេះ​បាន​បង្ក​ការ​ស្មុគស្មាញ​ច្រើន​ក្នុងពេល​ចុះ​អនុវត្ត​ច្បាប់​ចរាចរ ចាប់​ម៉ូតូ​អត់​មួក​អត់​កញ្ចក់​រួច​ផាកពិន័យ​លើសពី​សៀវភៅ​បន្ទុក​ហើយ​គ្មាន​វិក័យប័ត្រ​ត្រឹមត្រូវ ជាពិសេស​ការធ្វើ​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​ទារលុយ​ពី​ប្រជាពលរដ្ឋ​ជាដើម​។​រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្ដៅក្រហាយ បាន​ផ្ញើរ​សារ​រិះគន់​ដោយផ្ទាល់​តាមរយៈ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់លោក​អធិការ​ជា​បន្តបន្ទាប់​។​

​នៅក្នុង​ឱកាស​នោះ​លោក​អធិការ​បាន​ណែនាំបាន​បី​ចំណុច​ទៅដល់​លោកនាយ​ប៉ុស្ដិ៍ នាយរង​ប៉ុស្តិ៍​ទាំងពីរ​ឲ្យ​អនុវត្តន៍ ក្នុងនោះ​ទី​១,​ធ្វើ​សៀវភៅ​គ្រួសារ​និង​សៀវភៅ​ស្នាក់នៅ​។​ពេលដែល​គាត់​ផ្លាស់​មក​សូម​ឲ្យ​ពួកគាត់​មាន​លិខិត​ផ្លាស់​មាន​ថ្ងៃខែ​ឲ្យ​បានច្បាស់លាស់​ថា​គាត់​ផ្លាស់​ទៅ​នៅឯណា​ស្រុក​ណា ខណ្ឌ​ណា ខេត្ត​ណា​ឲ្យ​បានច្បាស់លាស់​។​ហាម​ប៉ះពាល់​លុយកាក់​ពី​ពួកគាត់​ឲ្យ​សោះ ។ទី​២,​ការអនុវត្ត​ច្បាប់​ចរាចរ​ក៏​ដូចគ្នា​ត្រូវ​អនុវត្ត​ទៅតាម​គោល​ការណ៍​របស់​ថ្នាក់លើ​និង​អនុវត្តន៍​តាម​ស្ថាន​ការ​ណ៍៕មន

អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ណែនាំ​ប៉ុស្តិ៍​ទាំង​១៣ បន្ទាប់ពី​ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ