អធិការ​ស្រុក​ថ្មគោល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​ពីបទ​ជួញដូរ​សា​ធាតុ​ញៀន​

778
ចែករម្លែក

អធិការ​ស្រុក​ថ្មគោល​កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​
​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការ នៅ​ចំណុច​ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល ហើយ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ពីបទ​ជួញដូរ​សា​ធាតុ​ញៀន​។​

ជនសង្ស័យ​ចាប់​តាម​ដីកា (​រូប​៖ គ្រញូង​)

​លោក ហៀ​ង ប៊ុន​ថា អធិការរង​នគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សេង រដ្ឋា ហៅ​សំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។

​លោក​អធិការរង​ស្រុក​បាន​បន្តថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​១៧៥ ត​.​ព្រ​ចុះ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៧ ដោយ​លោក ធ្វាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ពីបទ​ជួញដូរ​សា​ធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៧​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ៖ គ្រញូង