អធិការ​ស្រុក​ថ្មគោល​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ស្នងការ​ខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​

713
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ អធិការនគរបាល​ស្រុក​ថ្មគោល​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ពាក់ព័ន្ធ​ និង​ការ​រក្សាទុក​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន ក្រោយ​​ពេល​ចាប់ខ្លួនបាន​នៅ​ចំនុច​ក្រុមទី​១៥ ភូមិ​គោក​ត្រប់ ​ឃុំ​តា​ម៉ឺន ​ស្រុក​ថ្មគោល​ កាលពី​យប់​ថ្ងៃទី​០៤​ ខែធ្នូ ​ឆ្នាំ​២០១៨ ។​

លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បានឲ្យដឹងថា​ ជន​​សង្ស័យ​ឈ្មោះ គូ វីវ៉ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល​។ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន ១​ថង់​ទម្ងន់​០,៥៧​ក្រាម ទូរស័ព្ទដៃ​អ៊ិន​ចុច​ពិល​ចំនួន​២​គ្រឿង និង​ដែកកេះ​ចំនួន​១​។​

លោក​អធិការ​ស្រុក​ថ្មគោល​បានឲ្យដឹងថា​ ប​ច្ចុ​ប្បន្សម​ត្ថ​កិច្ច​ជំនាញ​កំពុង​កសាង​សំណុំ​​រឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​B/