អធិការ​ស្រុក​សំពៅ​លូន​បញ្ជូន​ជ​នស​ង្ស​យ័​និង​គ្រឿងញៀន​យ៉ាម៉ា​១០​គ្រាប់​ទៅ​ស្នងការ​ខេត្ត​

947
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១០​គ្រាប់ ទៅ​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​ក្រោយពេល​កម្លាំង​អធិការ​ស្រុក​ចុះបង្ក្រាប និង​ចាប់ខ្លួនបាន កាលពី​ល្ងាច​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥៧​បេ ស្ថិតក្នុង​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន​។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស​រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ រឿន វាស្នា ហៅ​ស្នា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំ​គ្រាប់​សង្ស័យ​មាន​សារធាតុ​ញៀន​យ៉ាម៉ា​ចំនួន​១០​គ្រាប់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​