អធិការ​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​បុរស​ពីរ​នាក់ និង​ម៉ា​ទឹកកក​៨​ថង់​

1664
ចែករម្លែក
ជនសង្ស័យ និង​វត្ថុតាង (​រូប​៖ គ្រញូង​)​
ជនសង្ស័យ និង​វត្ថុតាង (​រូប​៖ គ្រញូង​)​

នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន នៃ​អធិការ​ស្រុក​ឯក​ភ្នំ​សហការ និង​កម្លាំង​ប៉ុស្តិ៍​ព្រែក​ខ្ពប បាន​បើក​កិច្ចប្រតិបត្តិការ​ឆែកឆេ​រ​លំនៅដ្ឋាន​របស់​ឈ្មោះ សុង វីរៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ តាម​បញ្ជា​របស់លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​ដកហូតយក​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​។

​លោក ឡុង យោធា​វិ​រៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ សុង វីរៈ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រែក​ខ្ពប​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ​(​ម្ចាស់ផ្ទះ​) និង​ឈ្មោះ ផល ម៉េង​ហ៊​ត អាយុ​៣៣​ឆ្នាំ ដូចគ្នា​រស់នៅ​ភូមិ​ស្តី​ក្រោម ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន មាន​ម្សៅ​ក្រាម​ពណ៌​ស​ស្រអាប់​ច្រក​ក្នុង​ថង់​ផ្លា​ស្ទិ​ក ពណ៌​ស សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់ ក្នុងនោះ មាន​២​កញ្ចប់​ធំ និង​៦​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១, ដែកកេះ​ចំនួន​៣, ទែ​រ​ម៉ូ​ម៉ែត្រ និង​អំពូល​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣ ប្រាក់​ចំនួន​១៤៣.០០០​រៀល និង​៥​ដុល្លារ​។​

​ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រួចមក លោក​អធិការ​ស្រុក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ពួកគេ​ទាំងពីរ​នាក់ ព្រមទាំង​វត្ថុតាង​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​៕ ដោយ៖ គ្រញូង