អនាគត​ខាងមុខនេះ គេ​នឹង​បំប្លែង​ប្រភេទ​ឈាម​ទាំងអស់​ឲ្យ​ទៅជា​ប្រភេទ​ឈាម O

707
ចែករម្លែក

នេះ​ជា​ជំហាន​លោត​ផ្លោះ​ធំ​មួយ បង្កលក្ខណៈ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​រាប់ម៉ឺន​នាក់ គ្រា​ដែល​អ្នកវិទ្យាសាស្ត្រ​រិះរក​ឃើញ​វិធី​បំប្លែង​ក្រុម​ឈាម​ដទៃ ឲ្យ​ក្លាយជា​ប្រភេទ​ឈាម O ទុក​សង្គ្រោះ​មនុស្ស ។​

​អ្នកវិទ្យាសាស្ត្រ​នៃ​សកលវិទ្យា​ល័យ ប្រ៊ិ​ត​ធី​ស កូ​ឡំ​បៀ ( British Columbia ) នៃ​ប្រទេស កាណាដា បានទទួល​ជោគជ័យ​ក្នុងការ​ប្រែប្រួល​ក្រុម​ឈាម A, B និង AB ឲ្យ​ទៅជា ក្រុម​ឈាម 0 និង​អាច​បញ្ចូល​ឈាម​សង្គ្រោះ​ជីវិត​មនុស្ស​យ៉ាង​មាន​សុវត្ថិភាព ។​

​ជាទូទៅ ក្រុម​ឈាម​ត្រូវបាន​បែងចែក​ប្រភេទ ផ្អែក​តាម​ប្រភេទ​ស្ក​ត្រូវ បាន​រកឃើញ​នៅ លើ​ផ្ទៃ​នៃ​បណ្តា​កោសិកា​ឈាមក្រហម ។ ក្រុម​ឈាម O ពុំមាន​ផ្ទុក​ស្ក​ទេ ។ អ្នក​វិទ្យា សាស្ត្រ​ពិនិត្យឃើញថា​មាន​ប្រភេទ​អង់​ហ្ស៊ី​ម​មួយចំនួន​កម្ចាត់​ស្ក​ចេញពី​កោសិកា​ឈាម ក្រហម A, B និង AB ប្រែក្លាយ​ពួកវា​ឲ្យ​ទៅជា​ក្រុម O ។​

​ឥឡូវ គេ​អាច​ចម្រាញ់​យក​អង់​ហ្ស៊ី​ម​ទាំងនោះ ហើយ​ប្រើប្រាស់​វា​សំរាប់​ផ្តាច់​ស្ក​ចេញពី​បណ្តា​ក្រុម​ឈាម​ក្រៅពី​ក្រុម O បាន​ហើយៗ ពេលនេះ គេ​នឹង​ត្រៀម​ធ្វើការ​សាកល្បង​លើ​មនុស្ស​ដើម្បី​សិក្សា​បន្ថែម​ពី​ប្រតិកម្ម​បន្ទាប់បន្សំ​ទាំងឡាយ ។​

​ប្រសិនបើ​លទ្ធផល​ទទួលបាន​ដូច​បានគ្រោង​ទុក​នោះៗ អ​នាគ នឹង​ពុំ​ខ្វះ​ឈាម​សំរាប់ ជួយសង្គ្រោះ​ជីវិត​មនុស្ស​ទៀតឡើយ ៕ ប្រែ​សម្រួលៈ រតនៈ​