អនាគត​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ មិន​ច្បាស់លាស់ បន្ទាប់ពី​ក្លិប រៀល ម៉ា​ឌ្រី​ត​អះអាងថា នឹងមិន​ផ្តល់​កិច្ចសន្យា​ថ្មី​

899
ចែករម្លែក

​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​បាន​ប្រាប់​ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ថា ពួកគេ​នឹងមិន​ផ្តល់​កិច្ចសន្យា​ថ្មី​នៅ​រដូវក្តៅ​នេះ​ទេ ដែល​ទុក​ឲ្យ​កីឡាករ​រូបនេះ​សម្រេច ពី​អនាគត​ដោយ​ខ្លួនឯង​។​

​រ៉ូ​ណា​ល់​ដូ ជឿថា ក្លឹប​បាន​សន្យា​ផ្តល់​កិច្ចសន្យា​ថ្មី​ឲ្យ​ខ្លួន​នៅ​រដូវក្តៅ ហើយ​ថា​កីឡាករ​រូបនេះ ធ្លាប់​បដិសេធ​ការផ្តល់​កិច្ចសន្យា​ថ្មី​ដែល​ប្រាក់​លើកទឹកចិត្ត​សន្ធឹកសន្ធាប់​កាលពីដើម​ឆ្នាំនេះ​។

​តំណាង​របស់ រ៉ូ​ណា​ល់​ដូ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប Real Madrid ជាថ្មី​កាល​នៅ​សប្តាហ៍​នេះ ហើយ​ក្លឹប​នេះ​បានបញ្ជាក់​ច្បាស់​ថា ខ្លួន​នឹងមិន​ផ្តល់ប្រាក់​ឈ្នួល​ខ្ពស់​ស្មើនឹង​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង នី​ម៉ា (Neymar) ដូចដែល​ខ្លួន​គិត​នោះទេ​។

​ម៉េ​ស​ស៊ី រកបាន​ចំណូល​សុទ្ធ​ប្រហែល ៣០.៧​លាន​ផោន​ក្នុង​មួយ​រដូវ​កាលពី​ក្លឹប Barcelona បាន​កើន​ដល់​៤០​លាន​ផោន ចំណែក នី​ម៉ា រកបាន​ចំណូល​ប្រហែល​៣២​លាន​ផោន​ក្នុង​មួយ រដូវ​កាល​។ រ៉ូ​ណា​ល់​ដូ រកបាន​ជិត​២២​លាន​ផោន ហើយ​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត ជុំវិញ​ទឹកប្រាក់​១៣​លាន​ផោន​ដែល​មិនបាន​ប្រកាស​ផងដែរ​។

​រ៉ូ​ណា​ល់​ដូ ចង់បាន​កិច្ចសន្យា​ថ្មី​ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត ក្នុង​ពិភពលោក និង​ជួយ​ខ្លួន​ដោះស្រាយ​បន្ទុក​ហិរញ្ញវត្ថុ​ជុំវិញ​រឿង​ប្រាក់​ពន្ធ​នេះ​ផងដែរ​។

​ការទាមទារ​កិច្ចសន្យា​ថ្មី​របស់ រ៉ូ​ណា​ល់​ដូ ប្រែជា​បរាជ័យ ដោយសារតែ​កីឡាករ​រូបនេះ​ធ្វើ​មិនបាន​ល្អ អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)