អនាគត​របស់ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស មិន​ច្បាស់លាស់ បន្ទាប់ពី Bayern បដិសេធ​មិន​ផ្តល់​កិច្ចសន្យា​អចិន្ត្រៃយ៍​

413
ចែករម្លែក

​ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) អាច​ប្រឈមមុខ​នឹង​រដូវក្តៅ​ដ៏​លំបាក​នាពេល ខាងមុខ ស្របពេល​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) មិន​ចាប់អារម្មណ៍​ចង់​រក្សា​កីឡាករ រូបនេះ ហើយ​ក្លិប បៃ​យឺន​មូ​និ​ច​(Bayern Munich) មិន​ទំនងជា​ផ្តល់​កិច្ចព្រមព្រៀង អចិន្ត្រៃយ៍​នោះដែរ​។​

​កីឡាករ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​ស្ថិតក្នុង​ឆ្នាំ​ទី​២​នៃ​កិច្ចសន្យាខ្ចី​ជើង​របស់ខ្លួន ជាមួយ​ក្លឹប យក្ស​អាល្លឺម៉ង់ Bayern Munich ហើយ​អនាគត​របស់​កីឡាករ​រូបនេះ​នឹង​ស្ថិតក្នុង​ភាពមិន ច្បាស់លាស់​ជាថ្មីទៀត​។​
​ ​
​រ៉ូ​ឌ្រី​ហ្គេ​ស ដែលមាន​ឈ្មោះ​បោះ​សំឡេង អំឡុង​វើ​ល​ខាប់​ឆ្នាំ​២០១៤ នៅ​ប្រទេស ប្រេ​ស៊ី​ល ធ្លាប់​ព្រលយ​ពាក្យ​ថា ខ្លួន​ចង់​វិលត្រឡប់​ទៅ​ពហុ​កីឡដ្ឋាន Bernabeu វិញ និង​ខិ​ត្ត​ខំ​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម Real Madrid ។​
​ ​
​ទោះបីជា​យ៉ាងណា រ៉ូ​ឌ្រី​ហ្គេ​ស មិន​ស័ក្តិសម​នឹង​ផែនការ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ទេ ហើយ​ក្លឹប​នេះ​នឹងមិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ទេ ប៉ុន្តែ​សុខចិត្ត​ទុក​កៅអី​សម្រាប់​កីឡាករ​អឺរ៉ុប​ផ្សេងទៀត​។​
​ ​
​ក្លិប Real Madrid កំពុង​តាម​ប្រមាញ់​ខ្សែបម្រើ​ស្លាប អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ហើយ​មាន​ទំនុកចិត្ត​ថា ពួកគេ​អាច​ទទួលបាន​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​នេះ​។ ស្រប ពេល​ជាមួយគ្នា​នោះដែរ ក្លិប Bayern Munich មិន​ទំនងជា​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​របស់ រ៉ូ​ឌ្រី​ហ្គេ​ស ក្លាយជា​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ