អនាគត​របស់ ធី​ម៉ូ វើ​ន័​រ មិន​ច្បាស់លាស់ ខណៈ​ប្រធាន​ក្លិប RB Leipzig ធ្វើការ​ព្រមាន​ជុំវិញ ការផ្ទេរ​ចេញ​

138
ចែករម្លែក

​ក្តីសង្ឃឹម​របស់​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) ក្នុងការ​ផ្ទេរ​មកកាន់​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប្រហែលជា​បរាជ័យ ដោយសារតែ​ផលប៉ះពាល់​នៃ​ជំងឺ កូ​រ៉ូ​ណា នេះ​បើតាម​ការអះអាង របស់​ប្រធាន​បច្ចេកទេស​របស់​ក្លិប RB Leipzig ។​
​ ​
ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ឡើង​ជើង​ខ្លាំង​នៅ​តំបន់​មុខ​ទី​នៅ​រដូវ​កាល​នេះ​ដោយ​រកបាន​២១​គ្រាប់​ក្នុង​២៥​ប្រកួត​នៅ​ក្របខ័ណ្ឌ​Bundesliga មុនពេល​មានការ​ផ្អាក​សកម្មភាព​ប្រកួតទូទាំង​ពិភពលោក​។​
​ ​
​វើ​ន័​រ ចង់​ផ្ទេរ​មកលេង​នៅ​អង់គ្លេស ស្របពេល​ក្លិប លី​វឺ​ភូ​ល​(Liverpool)​គឺជា​ក្លិប​មួយ​ក្នុងចំណោម ក្រុម​ជាច្រើន​ដែល​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
ការផ្ទេរ​ចេញ​នេះ​អាច​នឹង​មានការ​ប្រជែង​ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី ប៉ុន្តែ​លោក ម៉ា​គូស ក្រូ​សេ (Markus Krosche) ជា​ប្រធាន​ក្លិប Leipzig បាន​ព្រមាន​ពី​ក្លិប​ដែល​ចង់​ផ្ទេរ​ថា ខ្សែប្រយុទ្ធ​រូបនេះ​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​បន្ត​នៅ​ជាមួយ​ក្លិប​នេះ​តទៅទៀត​។​
​ ​
លោក​បាន​និយាយថា “​វា​ច្បាស់​ណាស់​ថា ធី​ម៉ូ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លិប​ផ្សេងៗ ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​ដែល​អាច​រកបាន​គ្រាប់​បាល់​និង​ការបង្កើត​ឱកាស​ផ្សេង​ជាដើម​។​
​ ​
វើ​ន័​រ មាន​កិច្ចសន្យា​នៅ​ក្លឹប​អាល្លឺម៉ង់​រហូតដល់​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឲ្យ​ក្លិប Leipzig នេះ ស្ថិតក្នុង ជំហរ​រឹងមាំ ស្របពេល​លោក ក្រូ​សេ សារភាពថា ផែនការ​ផ្ទេរ​របស់​ក្លិប​នេះ​ត្រូវបាន​រំខាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner)