អនាគត​របស់ ផូ​ល ប៉ុក​បា គឺជា​ការសម្រេច​ចិត្តធំ​លើកដំបូង​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ​

773
ចែករម្លែក

​នៅពេលនេះ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)​ត្រូវបាន​ផ្តល់ ការងារ​ជា​គ្រូបង្វឹក​ពេញសិទ្ធិ​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយនឹង​មានការ​បង្វែ​រ ចំណាប់អារម្មណ៍​លើ​គោលដៅ​ដែល​លោក​ចង់​ផ្ទេរ​។

​យូ​ណាយ​ធី​ត​ពិតជា​មិនទាន់​រកបាន​កីឡាករ​ដែល​អាច​ជំនួស​តំណែង​អតីត​ខ្សែការពារ​ឆ្នើម រី​យ៉ូ ហ្វឺ​ឌី​ណា (Rio Ferdinand ) និង ណេ​ម៉ាន​ចា វី​ឌី​ក (Nemanja Vidic ) នៅឡើយ​ទេ ហើយ​ការផ្ទេរ​ខ្សែការពារ​គឺជា​អាទិភាព​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត​។​

​តម្លៃ​ផ្ទេរ​ខ្សែការពារ​កណ្តាល​អាច​នឹង​មានតម្លៃ​ថ្លៃ​ផងដែរ​នៅលើ​ទីផ្សារ​ប៉ុន្តែ​រឿង​សំខាន់ បំផុត​ដែល​លោក សូល​ស្យែ​រ ត្រូវធ្វើ​នៅ​រដូវក្តៅ​នេះ គឺ​ត្រូវ​រក្សាទុក​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) ។ ប៉ុន្មាន​ខែ​មុននេះ នៅពេល ប៉ុក​បា បាន​ជួយ​ក្រុម​យូ​ណាយ​ធី​ត​ប្រសើរ ឡើងវិញ ក្រោម​ការដឹកនាំ​របស់​លោក សូល​ស្យែ​រ អនាគត​របស់​ខ្សែបម្រើ​រូបនេះ​ហាក់ ដូចជា​គ្មាន​បញ្ហា​អ្វី​ទេ​។​

​ការវិលត្រឡប់​របស់​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) មកកាន់​ក្លឹប Real Madrid បានធ្វើ​ឲ្យ​អ្វីៗ​ប្រែប្រួល​។ ហ្ស៊ី​ដាន មិនបាន​លាក់បាំង​ការសរសើរ​របស់លោក ចំពោះ​កីឡាករ​រួម​ជាតិ​រូបនេះ​ទេ ហើយ​កាលពី​ថ្ងៃ​សៅរ៍​លោក​បាន​និយាយថា “​ខ្ញុំ​ដឹង ពី​បុគ្គលិកលក្ខណៈ​របស់ ប៉ុក​បា​។ គាត់​នាំយក​អ្វីៗ​ច្រើន​សម្រាប់​ក្រុម​ហើយ​មាន​កីឡាករ តិចតួច​ណាស់ដែ​លអាច​ធ្វើបាន​ដូច​គាត់​”​។​

​ប៉ុក​បា ប្រហែល​ជាមាន​អារម្មណ៍​ថា រដូវក្តៅ​នេះ​គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​ដែល ត្រូវ​ចាកចេញ ហើយ​បើទោះបីជា​យូ​ណាយ​ធី​ត​បាត់បង់​កៅអី​ក្របខណ្ឌ​ឆេ​ម​ពាន ក៏ដោយ ក៏​វា​មិនអាច​រារាំង​ក្លឹប​នេះ​ពី​ការទាក់ទាញ​កីឡាករ​ឆ្នើម​មក​ចូលរួម​ដែរ ប៉ុន្តែ ប៉ុក​បា ប្រហែលជា​ចាកចេញ ស្របពេល​ក្លឹប Madrid ហាក់ដូច​ជាមាន​កៅអី​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។

នឹងមាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នៅពេល​កីឡាករ​រូបនេះ​មកកាន់​ប្រទេស​អេ​ស្ប៉ា​ញ​។ ប៉ុក​បា ប្រហែល​ជាមាន​អារម្មណ៍​ថា មិនត្រូវ​បាន​គេ​ប្រព្រឹត្ត​មកលើ​ខ្លួន​ដោយ យុត្តិធម៌​ទេ​នៅ​អង់គ្លេស​។ ប្រសិនបើ​ក្លឹប Madrid ហ៊ាន​ផ្តល់​៨៩​លាន​ផោន ដែល យូ​ណាយ​ធី​ត​បាន​ចំណាយ​កន្លងមក​នោះ យូ​ណាយ​ធី​ត​ប្រាកដជា​លក់​ហើយ ប៉ុន្តែ​ការធ្វើ​បែបនេះ នឹង​ក្លាយជា​កំហុស​មួយ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ​