អនាគត​របស់ ផូ​ល ប៉ុក​បា នៅ​យូ​ណាយ​ធី​ត​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ខណៈ​លោក ម៉ូ​រី​ញ៉ូ មាន​គម្រោង​នាំយក ហ្វ្រេ​ដ

777
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourihno) ចង់​នាំយក​ខ្សែបម្រើ ហ្វ្រេ​ដ (Fred) មក​ជំនួស​តំណែង របស់​កីឡាករ ផូ​ល ប៉ូ​ក​បា (Paul Pogba) ។
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ប្រជែង​ជាមួយ​គូប្រជែង​ផ្សេងទៀត​និង​ក្រុម​គ្រង​តំណែង ជើងឯក​ថ្មីៗ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដើម្បី​ផ្ទេរ​កីឡាករ ហ្វ្រេ​ដ ដែលមាន​តម្លៃ​៥០​លាន​ផោន​របស់​ក្លិប Shakhtar Donetsk ។ ការប្តេជ្ញាចិត្ត​របស់លោក ម៉ូ​រី​ញ៉ូ ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ ធ្វើ​ឲ្យ​មាន អះអាង​បន្ថែមទៀតថា ប៉ុក​បា អាច​នឹង​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford នៅ​រដូវ ក្តៅ​នេះ​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ គ្រូបង្វឹក​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាត់បង់​ភាព​អត់ធ្មត់​ជាមួយ ប៉ុក​បា ហើយ​លោក​បាន​ប្តូរ​កីឡាករ​រូបនេះ​ចេញ​អំឡុងពេល​ប្រកួត​ចាញ់​ក្រុម West Brom កាលពី​ថ្ងៃអាទិត្យ​ក្នុង​ទឹកដី​របស់ខ្លួន ហើយ​បាន​ព្រលយ​ពាក្យ​ថា អាច​នឹងមិន​ដាក់​ឲ្យ ប៉ុក​បា លេង​ក្នុងជំនួប​ជាមួយ​ក្រុម Tottenham នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ចង់បាន​ខ្សែបម្រើ​ដែលមាន​បច្ចេកទេស​ល្អ​ជាង​នេះ និង​ជា​កីឡាករ​ម្នាក់​ដែល លោក​អាច ជឿជាក់​បាន​។ នេះ​គឺជា​បញ្ហា​សម្រាប់ ប៉ុក​បា ដែល​លេង​មិនសូវ​បានល្អ​នៅ​តំបន់ បម្រើ​។​
​ ​
​ប៉ុន្តែ​យូ​ណាយ​ធី​ត​បារម្ភ​ថា កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​៨៩​លាន​ផោន​រូបនេះ​ប្រហែលជា​ត្រឡប់ មក​សងសឹក​ពួកគេ​វិញ​នៅពេល​ក្រោយ​ហើយនឹង​ក្លាយជា​ការធ្វើ​តេស្ត​ដ៏​សំខាន់​មួយ​នៃ​ការ គាំទ្រ​ចំពោះ​លោក ម៉ូ​រី​ញ៉ូ​។​
​ ​
​គេ​ជឿថា នៅពេលនេះ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​យូ​ណាយ​ធី​ត​នឹង​ប្រជែង​គ្នា​ស្របពេល​កីឡាករ វ័យ​២៥​ឆ្នាំ​រូបនេះ​ផ្តោត​គោលដៅ​មកកាន់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ច្រើនជាង​។​
​ ​
​ស៊ី​ធី​បាន​ព្យាយាម​ផ្ទេរ ហ្វ្រេ​ដ កាលពី​ខែមករា ហើយ​សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ចំណាប់អារម្មណ៍​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ជំរុញ​ឲ្យ​តម្លៃ កីឡាករ​រូបនេះ​កើនឡើង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ហ្វ្រេ​ដ (Fred)