អនាគត​របស់ ហ្វី​លី​ព កូ​ទី​ញ៉ូ នៅ​មិនទាន់​ច្បាស់លាស់

351
ចែករម្លែក

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) នៅ​មិនទាន់​ដឹង​ច្បាស់​ជុំវិញ​អនាគត​របស់ ខ្លួន​នៅ​ក្លឹប Barcelona ។

​អតីត​ខ្សែបម្រើ​ក្លឹប Liverpool រូបនេះ​បាន​ផ្ទេរ​ទៅកាន់​ពហុកីឡាដ្ឋាន Nou Camp កាលពី​ខែមករា​ឆ្នាំ​២០១៨ ហើយ​បើទោះបីជា​កីឡាករ​រូបនេះ​ចាប់ផ្តើម​បានល្អ​ដោយ​រក បាន​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៨​លើក​នៅក្នុង​លី​ក​ក៏ដោយ​ក៏ប៉ុន្តែ​កីឡាករ​រូបនេះ​ធ្លាក់​ទម្រង់​លេង​នៅ​ចុងរដូវ​កាល​។​

​រឿងនេះ​បានធ្វើ​ឲ្យ​មានការ​ប៉ាន់ប្រមាណ​ពី​ការ​ផ្ទេរចេញ ស្របពេល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី​និង​ក្លឹប PSG ក្នុង​ក្លឹប​ផ្សេងៗ​ទៀត​ចាប់អារម្មណ៍​ចង់បាន កីឡាករ​រូបនេះ​។​

​កូ​ទី​ញ៉ូ ដែល​កំពុង​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ​ក្របខណ្ឌ Copa America បាន​និយាយថា “​ខ្ញុំ​នៅសល់​កិច្ចសន្យា​ជាមួយ​ក្លឹប Barcelona ។ វា​តែងតែ ជា​ឆន្ទៈ​របស់ខ្ញុំ ដើម្បី​ស្នង​តំណែង​នៅ​ក្លឹប​នេះ ប៉ុន្តែ​នៅពេលនេះ ខ្ញុំ​ពិតជា​ផ្តោត​ការ យកចិត្តទុកដាក់​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល​”​។​

​កូ​ទី​ញ៉ូ បន្តថា “​រឿង​ជាច្រើន​កើតចេញពី​បណ្តាញ​ព័ត៌មាន​គឺជា​រឿង​មិន​ពិត ប៉ុន្តែ ពាក់ព័ន្ធ​នឹង​អនាគត យើង​មិនដឹងថា អ្វី​នឹង​កើតឡើង​នោះទេ​។ វា​គឺជា​ការពិត​”​។​

​កូ​ទី​ញ៉ូ បានបង្ហាញ​មុខ​៣៤​លើក ប៉ុន្តែ​រកបាន​៥​គ្រាប់​ស្របពេល​ក្លឹប​ក្រុម Barcelona លើក​ពាន​ជើងឯក​ក្របខណ្ឌ La Liga កាលពី​រដូវ​កាល​មុន បើទោះបីជា កូ​ទី​ញ៉ូ ធ្វើបាន​ល្អ​ដោយ​រកបាន​៣​គ្រាប់​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​និង​៣​គ្រាប់​នៅ​ក្របខណ្ឌ Copa del Rey ក៏ដោយ​។​

​ការផ្ទេរ​ទៅកាន់​ក្លឹប PSG មានន័យថា​កូ​ទី​ញ៉ូ​ធ្វើដំណើរ​ទៅ​ទិសដៅ​ផ្ទុយគ្នា​ជាមួយនឹង មិត្ត​រួម​ជាតិ នី​ម៉ា (Neymar) ដែល​គ្រោង​នឹង​វិលត្រឡប់​មកកាន់​ក្លឹប Barcelona ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​