អនុញ្ញាត​ច្បាប់​ជួសជុល​សំណង់​ស្រាល ១០៦១ ករណី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឆ្នាំ​២០១៧ និង​ឆមាស​ទី​១​ឆ្នាំ​២០១៨

1868
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ បន្ទាប់ពី​បាន​ចុះ​ផ្សព្វផ្សាយ​គោលការណ៍​ថែរក្សា​បេតិកភណ្ឌ បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​អំពី​ការសាងសង់ ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​បេតិកភណ្ឌ អាជ្ញាធរ​អប្សរា អនុញាត​ច្បាប់​អោយ​ពលរដ្ឋ​ដែល​រស់នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​ជួ​ជុល​សំណង់​ស្រាល​១០៦១​ករណី​ក្នុង​ឆ្នាំ​២០១៧​និង​ឆមាស​ទី​១​ឆ្នាំ​២០១៨​។​

​យោងតាម​របាយការណ៍​របស់​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​អប្សរា​បាន​បង្ហាញថា ឆ្នាំ​២០១៧ ប្រភេទ​សំណង់​ដែល​ត្រូវបាន​អនុញ្ញាត​រួមមាន​កា​រត​សំយាបផ្ទះ ការជួសជុល​ជញ្ជាំង ជណ្តើរ ដំបូលផ្ទះ ការប្តូ​រសសរ ការសង់​ទ្រុងមាន់ ទា ជ្រូក គ្រោលគោ ជង្រុក​ស្រូវ បង្គន់​អនាម័យ ចំនួន ៤៧៥ ករណី និង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ បាន​ចំនួន​៥៨៦ ករណី​។​

ទន្ទឹមគ្នា​នឹង​ការអនុញ្ញាត​ការជួសជុល​សំណង់​ប្រភេទ​ស្រាល ក្នុង​ឆ្នាំ​២០១៧ ក្រុមការងារ​សហគម​ន៍​ក៏បាន​នាំយក​នូវ​កញ្ចប់​ទ្រទ្រង់​សុខុមាលភាព​ម្តាយ និង​ទារក (​ឃី​ត​) ចែកជូន​បងប្អូន​ស្ត្រី​អ្នកស្រុក​អង្គរ ដែល​ទើបតែ​សម្រាលកូន​រួច​ថ្មីៗ ចំនួន​៦០៥​កញ្ចប់ ក្នុង​ក្រុង​/​ស្រុក​ចំនួន ៥ គឺ​ក្រុង​សៀមរាប​ចំនួន ៩១ កញ្ចប់ ស្រុក​ប្រាសាទបាគង​ចំនួន ៩៦ កញ្ចប់ ស្រុក​អង្គរធំ​ចំនួន ៦៩ កញ្ចប់ ស្រុក​បន្ទាយស្រី​ចំនួន​១៤០​កញ្ចប់​ផងដែរ​។​

ក្នុងនោះ​ផងដែរ ដើម្បី​ចូល​រូ​ម​លើកកម្ពស់ ជីវភាព​អ្នកស្រុក​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​កសាង​ហេ​ដ្ឋា​រចនា​ម្ព័​ន្ធ​រូបវន្ត​ជាច្រើន​តាម​មូលដ្ឋាន​ដូចជា ផ្លូវថ្នល់ ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ការបង្កបង្កើន​ផល​កសិក​ម្ម ផ្តល់​ពូជ​កសិកម្ម វប្បកម្ម សិប្បកម្ម ផ្តល់​បច្ចេកទេស​កសិក​ម្ម ឧបត្ថម្ភ​ថវិកា​មនុស្សធម៌​ដល់​គ្រួសារ​ជួប​ទុក្ខលំបាក​ព្រោះ​គ្រោះ​ទុរភិក្ស ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ ឧបត្ថម្ភ​គាំទ្រ​វិស័យ​សាសនា ឧបត្ថម្ភ​សំលៀកបំពាក់​ឯកសណ្ឋាន​ប្រជា​ការពារ​ភូមិ ថែរក្សា​បរិស្ថាន ដាំ​ដើមឈើ​ដើម្បី​ជាការ​លើកកម្ពស់​ទេសភាព​វប្បធម៌ និង​ការជួសជុល​ថែរក្សា​អភិរក្ស​ប្រាសាទ​នានា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ៕​B