អនុប្រធាន​គ​.​ជ​.​ប​.​ថ្មី ប្តេជ្ញាចិត្ត​បំពេញភារកិច្ច​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ​-​ប្រជារាស្ត្រ​

170

(​ភ្នំពេញ​)៖​លោក​នុត សុខុម អនុប្រធាន​គ​.​ជ​.​ប​.​បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចប់​ប្រជុំ​សភា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​ថា​លោក​​មាន​មោទនា​ភាព នឹងមាន​សេចក្តីរំភើប​រីករាយ​ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ ដោយ​លោក​បាន​បញ្ជាក់ថា ជាការ​តបស្នង គឺ​មានតែ​ការប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​​នៅក្នុង​ស្ថាប័ន​ដល់​មាន​សារសំខាន់​នេះ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ និង​ប្រជារាស្ត្រ​។​

​លោក​បាន​អះអាងថា នៅក្នុង​ការចូល​បម្រើ​នៅក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គឺ​លោក​ធ្វើ​ទៅតាម​សតិ​ស​ម្ប​ជ​ញ្ជៈ​របស់ខ្ញុំ​​ក្នុងការ​បម្រើ​ជាតិ និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​០៧ ខែធ្នូ សមាជិកសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​បេក្ខជន​អនុប្រធាន​និង​សមាជិក​គណៈ​ក​ម្មា​ធិ​​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន ១- លោក នុត សុខុម ជា​អនុប្រធាន ២- លោក ឌឹ​ម សុ​វណ្ណា​រ៉ុ​ម ជា​សមាជិក និង​៣- លោក ហ៊ែ​ល សារ៉ាត់ ជា​សមាជិក ដោយ​ទទួលបាន​សំឡេង​ព្រម ចំនួន ១០៤​សំឡេង​។

​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាជិក​គ​.​ជ​.​ប​. ទាំងបី​រូបនេះ គឺ​បន្ទាប់ពី​លោក​គួ​យ ប៊ុន​រឿន អនុប្រធាន​គ​.​ជ​.​ប , លោក​រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង បាន​លាលែង​ពី​តួនាទី កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​គួររម្លឹកថា លោក​នុត សុខុម គឺជា​អតីត​អ្នកតស៊ូ​តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ ជាមួយ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។ ហើយ​លោក​ក៏​ជា​អតីត​សមាជិកសភា​ផងដែរ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អតីត​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេស​ដ៍ ៕​ដោយៈ មុនី​រ័ត្ន​/s

​លោក​នុត សុខុម អនុប្រធាន​គ​.​ជ​.​ប ផ្តល់​សម្ភាស​ដល់​អ្នកកា​សែត (​រូប​ថ​តៈ មុនី​រ័ត្ន​)