អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ផ្តល់​អនុសាសន៍​ដល់​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

156
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ទេ​ពង​ន​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០១៩​នៅ​វិមាន​ព្រឹទ្ធសភា​បានអនុញ្ញាត​ឱ្យ​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន​១៤​រូប​ចូលជួប​សម្តែង​ការគួរសម​។​ក្នុងនោះ​បានទទួល​អនុ​សាសន៍​ណែនាំ​មុននឹង​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩​ខែតុលា​ដល់​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​តំបន់​ស្វ័យ​ត​ក្វាង​ស៊ី​(Guangxi)​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្នុង​ឱកាស​នោះ លោក ស្រូ​យ អា​ដុល្លារ ប្រធាន​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន ជម្រាបជូន​លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ថា​នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទទួលបាន​ការអនុញ្ញាត​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ជាពិសេស​ខាង​យុវជន​ចិន​អនុញ្ញាតឱ្យ​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចេញទៅ​បណ្តុះ​ណ្តា​ល​អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៩ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​តំបន់​ស្វយ័ត​ក្វាង​ស៊ី (Guangxi)​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ដើម្បី​ពង្រឹងស្មារតី​ឆន្ទៈ​គោលជំហរ​ចំណេះដឹង​សមត្ថភាព បទពិសោធន៍​និង​អនុសាសន៍​នានា​។​

​ជាមួយនេះ​ឯកសារ​គោ​លន​យោ​ប​បាយ​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​រួមការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​កិច្ចការងារ​យុវជន​របៀបរបប​ធ្វើការ​តម្លៃ​ជា​តំណាង​របស់​យុវជន​និង​ការត្រៀមខ្លួន​ធ្វើជា​អ្នកតំណាង​ប្រជាជាតិ​យុវជន​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​តំបន​និង​អន្តរជាតិ​។​លោក​ទេ​ពង​ន​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការ​ស្វា​គម​និង​អបអរសាទរ​ចំពោះ​ក្មួយៗ​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន​នៅ​តំបន់​ស្វយ័ត​ក្វាង​ស៊ី​(Guangxi)​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​៤​ឆ្នាំ​២០១៩​នេះ​។​

​លោក ទេព ង​ន បាន​សង្កត់ធ្ងន់ថា ក្មួយៗ​គឺជា​យុវជន​គំរូ​របស់​ប្រទេស​កម្ពុជា និង​មាន​ភារកិច្ច​ច្រើន ក្នុងនោះ​ត្រូវមាន​ការផ្សព្វផ្សាយ​ជូន​មិត្ត​ភ័​ក្រ​ជា​យុវជន​នៃ​ប្រទេស​ដទៃទៀត​អំពី​វ​ប្ប‌​ធម៌ អរិយធម៌ ការអភិវឌ្ឍ ការរីកចម្រើន ជាពិសេស​អំពី សភាពការណ៍​ពិត​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ក្នង​នោះដែរ​ត្រូវ​ដកស្រង់​បទពិសោធន៍​ល្អៗ​និង​ស្វែងយល់​អំពី​សភាពការណ៍​នៃ​បណ្តា​ប្រទេស​នីមួយៗ ដើម្បី​យកមក​ពិចារណា​ច្នៃ​អនុវត្ត​ឱ្យ​សមស្រប​តាម​សភាពការណ៍​របស់​ប្រទេស​យើង​ឱ្យមាន​ប្រសិទ្ធភាព​។​

លោក​ទេ​ពង​ន​បាន​ផ្តាំផ្ញើ​ឲ្យ​ក្មួយៗ​ទាំងអស់​ត្រូវខិតខំ​ថែរក្សា​ឱ្យបាន​ល្អ​នូវ​ទំនាក់ទំនង​មិត្តភាព​ទាំង​ផ្ទៃក្នុង​ជួរ​យុវជន​របស់​ប្រទេស​កម្ពុជា​និង​ជាមួយនឹង​យុវជន​នៃ​បណ្តា​ប្រទេស​នីមួយៗ​និង​សូមឱ្យ​ក្មួយៗ​ថែរក្សា​ឱ្យបាន​ល្អ​ក្នុងការ​ទំនាក់ទំនង​សាមគ្គីភាព​ឯកភាព​ទាំង​ផ្ទៃក្នុង​ជួរ​យុវជន​របស់​យើង​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​គ្នា​ធ្វើយ៉ាងណា​ឱ្យមាន​ការរីកចម្រើន​ទាំងអស់គ្នា​ដើម្បី​នាំមក​នូវ​កិត្តិយស​ជូន​ប្រទេស​កម្ពុជា​និង​សូម​ជូនពរ​ដល់​ក្មួយៗ​ទទួលបាន​ជោគជ័យភាព​សប្បាយរីករាយ​ព្រមទាំង​ទទួលបាន​នូវ​អនុស្សាវរីយ៍ និង​បទពិសោធន៍​ល្អៗ​ត្រឡប់មក​មាតុភូមិ​យើង​វិញ​។​

​តាំង​នាម​ឱ្យ​ប្រតិភូ​លោក​ស្រូ​យ​អា​ដុល្លារ​បាន​ថ្លែងអំណរគុណ​ចំពោះ​អនុសាសន៍​ល្អៗ​និង​ដ៏​មានតម្លៃ​របស់​ឯកឧត្តម​ទេ​ពង​ន​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​ជូន​ដល់​ប្រតិភូ​ដើម្បី​ជា​ទុន​ដ៏​ធំធេង​ក្នុងការ​រៀបចំខ្លួន​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន នៅ​តំបន់​ស្វយ័ត​ក្វាង​ស៊ី (Guangxi) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជំនួសមុខ​ឱ្យ​ប្រតិភូ​លោក​ស្រូ​យ​អា​ដុល្លារ​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ត្រង់ត្រាប់​ស្តាប់​នូវ​អ្វីដែល​ជាការ​បណ្តុះបណ្តាល​របស់លោក​គ្រូ​និង​អ្នកគ្រូ​ទាំងអស់​នៅ​ប្រទេស​ចិន​ដើម្បី​ជា​ចំណេះដឹង​នៅពេល​ត្រឡប់​មកកាន់​មាតុភូមិ​វិញ​ក្នុង​ការបន្ត​ការធ្វើ​ការកសាង​ប្រទេសជាតិ​ឱ្យបាន​រីកចម្រើន​ក្រោម​ការដឹកនាំ​ប្រកបដោយ​ឈ្លាស​វែ​និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/

​ចំណងជើង​រូ​បថ​តៈ​៖​លោក​ទេ​ពង​ន​អនុប្រធាន​ទី​២​ព្រឹទ្ធសភា​បានអនុញ្ញាត​ឱ្យ​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន​១៤​រូប​ចូលជួប​សម្តែង​ការគួរ​សមនិង​ទទួល​អនុសាសន៍​ណែនាំ​មុននឹង​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន​