អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត​

1264
ចែករម្លែក
  • 411
    Shares

​ដោយ​: គ្រញូង / បាត់ដំបង​: អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ស្លាប់​ដោយសារ​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង កាលពី​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចុះ​ណុ​ច​ភូមិ​ត្រពាំងដងទឹក ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​ប៉ូលិស​ស្រុក​គាស់ក្រឡ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឯម វិចិត្រ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ បាន​បើកបរ​រថយន្ត ម៉ាក​ហ្វ​តរែ​ន​ជ័រ ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ 2.0029 បាន​ក្រឡាប់​ចូលក្នុង​ប្រឡាយទឹក បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ខាងលើ​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​