អនុប្រធាន​វេ​ប​សាយ PornHub ប្តេជ្ញា​ការពារ​ឯកជន​ភាពរ​បស់​អ្នកប្រើប្រាស់ ចំពេល​មាន​របាយការណ៍​ថា Google និង Facebook លប​តាមដាន​អ្នក​ចូលចិត្ត​មើល​រឿង​សិច​

299
ចែករម្លែក

​ដោយ​ចង្អុល​បង្ហាញថា​វេ​ប​សាយ PornHub ប្រើតែ Google Analytics សម្រាប់​តាមដាន​សកម្មភាព អនុប្រធាន​វេ​ប​សាយ​នេះ​គឺ​លោក​ខូ​រ៉េ ប្រាយ (Corey Price) បាន​និយាយថា អ្នកប្រើប្រាស់​អាច​បដិសេធ​សេវាកម្ម Google មួយ​នេះ​បាន ប្រសិនបើ​ពួកគេ​ចង់បាន​។​

​បន្ទាប់ពី​មានការ​លេចឡើង​នៃ​ការសិក្សា​ថ្មី​មួយ​ដែល​អះអាងថា​ការចូល​មើល​វេ​ប​សាយ​សិច​ពី​សំណាក់​អ្នក​ប្រើ​ត្រូវបាន​តាមដាន​ដោយ​អ្នកជំនាញ​បច្ចេកវិជ្ជា​ដូចជា Google និង Facebook អ្នកតំណាង​ជាន់ខ្ពស់​នៃ​វេ​ប​សាយ​អាសអាភាស PornHub ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក បាន​ចេញមក​និយាយ​អំពី​ការព្រួយបារម្ភ​ទាក់ទង​នឹង​ការការពារ​ឯកជន​ភា​ព​របស់​អ្នកប្រើប្រាស់​។​

​ការសិក្សា​នេះ​បាន​បញ្ជាក់ថា Google មាន​អ្នកតាមដាន​លើ​វេ​ប​សាយ​អាសអាភាស​ចំនួន ៧៤ ភាគរយ​នៃ​បណ្តាញ​វេ​ប​សាយ​អាសអាភាស​ចំនួន ២២.៤៨៤ ខណៈដែល​ក្រុមហ៊ុន​សូ​ហ្វ​វែ Oracle តាមដាន ២៤ ភាគរយ និង​ក្រុមហ៊ុន Facebook តាមដាន ១០ ភាគរយ​។​

​ជាការ​ឆ្លើយតប លោក ខូ​រ៉េ ប្រាយ អនុប្រធាន​វេ​ប​សាយ PornHub បានឱ្យដឹងថា​នេះ​គឺជា​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​ការធានា​ការពារ “​ការសម្ងាត់​និង​ឯកជន​ភាព​” របស់​អ្នកប្រើប្រាស់​របស់ PornHub​។ គាត់​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា វេ​ប​សាយ Pornhub ប្រើតែ Google Analytics ដើម្បី​តាមដាន​សកម្មភាព​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ប៉ុណ្ណោះ​”​។ Google Analytics គឺ​ប្រើ​ដើម្បី​តែ​តាមដាន​ចំនួន​វីដេអូ​ដែល​ចូល​មើល​ច្រើនជាងគេ និង​មួយថ្ងៃៗ​មាន​អ្នក​ចូល​មើល​ប៉ុន្មាន​នាក់​។​

​លោក​បាន​បកស្រាយ​ថា “​ដោយ​ធ្វើ​ដូច្នេះ យើង​អាចមាន​លទ្ធភាព​កែលម្អ​វេ​ប​សាយ​របស់​យើង និង ទីបំផុត​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​របស់​យើង​នូវ​មុខងារ​ល្អប្រសើរ ខណៈ​ពួកគេ​បន្ត​ចូល​មើល​វេ​ប​សាយ​របស់​យើង​។ វា​ជាការ​ចាំបាច់​ដើម្បី​កត់សម្គាល់ថា យើង​បាន​បើក​ដំណើរការ​នូវ IP អនាមិក​របស់ Google ហេតុដូច្នេះ​វា​បាន​ទប់ស្កាត់​ទាំងស្រុង​នូវ​ការ​លេច​ធ្លាយ​ទិន្នន័យ​ឯកជន​។ ដោយសារ​ទិន្នន័យ​គឺ​បានមកពី Google Analytics ចឹ​ង​វា​មិនចាំបាច់​តម្រូវឱ្យ​អ្នកមើល​ចូលទៅ Log ក្នុង Pornhub នោះទេ​។ ទិន្នន័យ​នេះ​មិនមែន​ផ្អែកលើ​ព័ត៌មាន​គណនី និង ភាព​ពេញនិយម​របស់​អ្នកប្រើប្រាស់​លើ​វេ​ប​សាយ​ខ្លួន ដូចដែល​រាយការណ៍​ដោយ Google ថា​ជា​ប្រភព​និង​ប្រភេទ​នៃ​ចរាចរ​ទិន្នន័យ​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក ខូ​រ៉េ ប្រាយ អនុប្រធាន​វេ​ប​សាយ PornHub អះអាងថា ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​វេ​ប​សាយ​គាត់​មិន​ត្រូវបាន​បែកធ្លាយ​នោះទេ