អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំយក​អំណោយ​និង​ជួប​ជាមួយ​កងពលធំ​អន្តរា​គម​ន៏​លេខ​៣

522
ចែករម្លែក
  • 92
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសារ​ឆ្នាំ​២០១៩​លោក​ទូច​ស៊ុន​ណា​រី​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​សួរ​សុខ​ទុក​នាយទាហាន​ពលទាហាន​ក្នុង​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​និង​យក​អំណោយ​ឧបត្ថម​ដល់​កងទ័ព​និង​បើក​ការដ្ឋាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​បរិវេណ​អង្គភាព​ផងដែរ​។​

​លោក​ទូច​ស៊ុន​ណា​រី​តំណាង​លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​លោក​ក៏បាន​ថ្លែង​កោតសរសើរ​ដល់​នាយទាហាន​និង​ពលទាហាន​ក្នុង​កងពលធំ​អន្តរា​គម​ន៏​លេខ​៣​ដែល​ឈរជើង​ទិស​ជួរមុខ​តំបន់​ប្រាសាទព្រះវិហារ​ដែល​បាន​ខិតខំ​បូជាជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​ក្រៅពី​កិច្ចកា​ពារ​ជាតិ​នាយទាហាន​ពលទាហាន​បាន​ឆ្លៀ​ង​ចូលរួម​អភិវឌ្ឍ​ន៏​លើ​គ្រប់​ហេ​ដ្ឋា​រចនាសម្ព័ន​នានា​ដែល​បាន​រីកចម្រើន​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ឥតឈប់ឈរ​។​

​ជាមួយគ្នា​នោះដែរ​លោក​ទូច​ស៊ុន​ណា​រី​ក៏បាន​ឩ​ប​ត្ថ​ម​ថវិកា​នឹង​គ្រឿង​ឩ​ប​ភោគ​បរិ​ភោ​ដល់​នាយ​និង​ពលទាហាន​ដើម្បី​អបអ​សាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខ​មុខ​នេះ​។​ផ្តល់ជូន​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​តា​មកា​ស្នើសុំ​របស់លោក​ប្រធាន​អង្គភាព​ខាងលើ​ដើម្បី​ស្ថាបនា​ផ្លូវ​ក្នុង​បរិវេណ​អង្គភាព​៕S/​

#